សុខភាព
មុនសម្រេចលេបថ្នាំសម្រករាង ត្រូវដឹងផលរំខាននិងសួរពេទ្យឲ្យច្បាស់សិន
ថ្នាំបំបាត់ចំណង់អាហារអាចជួយសម្រកទម្ងន់សម្រាប់អ្នកដែលមានជំងឺធាត់ (ជួនកាលគេហៅថាថ្នាំគ្រាប់របបអាហារ)។ វាមានប្រភេទជាច្រើន ដែលធ្វើការក្នុងវិធីផ្សេងគ្នាដើម្បីកាត់បន្ថយចំណង់អាហារ ឬធ្វើឲ្យអ្នកមានអារម្មណ៍ឆ្អែតលឿន។ ថ្នាំនីមួយៗមានផលប៉ះពាល់ និងហានិភ័យផ្សេងៗគ្នា។ ជាលទ្ធផល អ្នកអាចទទួលទានកាឡូរីតិច និងស្រកទម្ងន់។
ដ្បិតថាវាពិតជាមានផលប្រយោជន៍ដោល់រាងកាយក៏ពិតមែន ប៉ុន្តែមិនថាអាហារបំប៉នឬជាប្រភេទថ្នាំគ្រាប់ សម្រាប់សម្រកទម្ងន់ពួកវាសុទ្ធតែជាការល្បួង ហើយជាការសំខាន់ណាស់ដែលត្រូវដឹងអំពីផលប៉ះពាល់អាចកើតមានចំពោះរាងកាយ។ ថ្នាំគ្រាប់ និងថ្នាំសម្រកទំងន់អាចមានផលរំខានជាច្រើន នេះជាផលរំខានទូទៅមួយចំនួន ដែលទាក់ទងនឹងអាហារបំប៉នសម្រកទម្ងន់ផ្សេងៗ។
ផលរំខានទូទៅនៃថ្នាំបំបាត់ចំណង់អាហារតាមវេជ្ជបញ្ជារយៈពេលវែងរួមមាន៖
បញ្ហារំលាយអាហារ៖ អាហារបំប៉នជាច្រើនអាចបណ្តាលឲ្យចង្អោរ រាគ ទល់លាមក និងឈឺពោះ ។
ឈឺក្បាល និងវិលមុខ៖ ទាំងនេះគឺជាផលរំខានទូទៅ ជាពិសេសជាមួយនឹងថ្នាំបំបាត់ចំណង់អាហារ។
បង្កើនអត្រាបេះដូង៖ អាហារបំប៉នមួយចំនួន ជាពិសេសថ្នាំដែលមានសារធាតុរំញោចដូចជា ជាតិកាហ្វេអ៊ីន អាចបង្កើនអត្រាបេះដូង និងសម្ពាធឈាម ។
អស់កម្លាំង និងងងុយដេក៖ អ្នកប្រើប្រាស់មួយចំនួនរាយការណ៍ថាមានអារម្មណ៍អស់កម្លាំង ឬងងុយគេងខុសពីធម្មតា។
ហានិភ័យសុខភាពធ្ងន់ធ្ងរ៖ ក្នុងករណីកម្រ ផលប៉ះពាល់ធ្ងន់ធ្ងរដូចជាបញ្ហាតម្រងនោម បញ្ហាក្រពេញទីរ៉ូអ៊ីត ជំងឺថង់ទឹកប្រមាត់ និងសូម្បីតែការគិតចង់ធ្វើអត្តឃាតក៏ត្រូវបានគេរាយការណ៍។
ផលរំខានរបស់ថ្នាំបំបាត់ចំណង់អាហារតាមវេជ្ជបញ្ជារយៈពេលខ្លី ដែលជាសារធាតុគ្រប់គ្រងរួមមាន៖
-ចង្វាក់បេះដូងលោតញាប់ ឬមិនទៀងទាត់ (tachycardia ឬ arrhythmia), វិលមុខ, អារម្មណ៍ប្រែប្រួល ដូចជាជំងឺធ្លាក់ទឹកចិត្ត ឬការថប់បារម្ភ, ការផ្លាស់ប្តូរការយល់ដឹង (ផ្លូវចិត្ត) ដូចជាការរំជើបរំជួល ការភ្លេចភ្លាំង ឬជំងឺវិកលចរិក, ចង្អោរនិងក្អួត, រាគ ឬទល់លាមក, ឈឺពោះ, ការគេងមិនលក់, ឈឺក្បាល, មាត់ស្ងួត។
ទោះបីជាយ៉ាងណាក៏ដោយ មិនមែនឲ្យតែអ្នកប្រើថ្នាំសម្រកទម្ងន់សុទ្ធតែទទួលរងហានិភ័យទាំងអ់សទេ។ ប្រសិនបើថ្នាំនោះស្របតាមវេជ្ជបញ្ជារយៈពេលវែងឬប្រើប្រាស់តាមពេទ្យណែនាំ ជាទូទៅវាមានសុវត្ថិភាព។ ចំណែកឯថ្នាំបំបាត់ចំណង់អាហារតាមវេជ្ជបញ្ជារយៈពេលខ្លីទាមទារឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅពេលអ្នកប្រើ ដោយសារផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតមាន និងសក្តានុពលនៃការញៀននឹងប្រើជាដើម។
ថ្នាំសម្រកមួយចំនួនក៏អាចធ្វើអន្តរកម្មជាមួយនឹងថ្នាំ រួមទាំងថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំប្រឆាំងនឹងការថប់បារម្ភ (anxiolytics) ឬអាចធ្វើឲ្យស្ថានភាពសុខភាពមួយចំនួនកាន់តែអាក្រក់ផងដែរ ដូចជាជំងឺលើសឈាម អារម្មណ៍មិនល្អ និងជំងឺដក់ទឹកក្នុងភ្នែកជាដើម។
ជាថ្មីម្តងទៀត អាហារបំប៉នឬថ្នាំសម្រក់នីមួយៗដំណើរការខុសគ្នា ដូច្នេះពួកគេមានហានិភ័យផ្សេងៗគ្នា។ ដូច្នេះសូមពិភាក្សាជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកអំពីអត្ថប្រយោជន៍ និងហានិភ័យទាំងអស់នៃឱសថនីមួយៗ ប្រសិនបើអ្នកកំពុងគិតចង់ចាប់ផ្តើមថ្នាំបំបាត់ចំណង់អាហារ។
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៧ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី