Connect with us

សេដ្ឋកិច្ច

«រដ្ឋ» ដាក់ផែនការប្រែក្លាយចម្ការកៅស៊ូ ចំណាស់មួយនៅខេត្តត្បូងឃ្មុំ ទៅជាសួនកៅស៊ូ ទាក់ទាញទេសចរ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា មានផែនការប្រែក្លាយចម្ការកៅស៊ូចំណាស់​មួយ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំទៅជាសួនកៅស៊ូទាក់ទាញទេសចរ និងជាកន្លែងសារៈ​មន្ទី​កៅស៊ូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចម្ការកៅស៊ូចំណាស់ជាងគេនេះ ស្ថិតនៅភូមិជប់ ឃុំថ្មពេជ្រ ស្រុកត្បូង​ឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានចាប់ផ្ដើម​ដាំដំបូង​នៅក្នុងឆ្នាំ ១៩២៤ សម័យអាណានិគមបារាំង រហូតមកដល់បច្ចុប្បន្ននៅសល់ដើមកៅស៊ូចំនួន ៤៤៨ ដើម លើទំហំដីជាង ៩ ហិកតា។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា៖ «ជាផែនការទី១ ប្រែក្លាយតំបន់នេះឱ្យមានរចនាសម្ព័ន្ធត្រឹមត្រូវ តាម​អនុសាសន៍របស់ឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា ប្រែក្លាយទៅជាសួនកៅស៊ូ គោលបំណងសំខាន់គឺ ទាក់ទាញទេសចរឱ្យមកស្គាល់ទីនេះ ទី២ ការសិក្សាស្រាវជ្រាវពី Genetics កៅស៊ូ ដោយយើងបង្កើតបានពីររួចហើយ»។

ដំណាំកៅស៊ូ ចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ ដោយជនជាតិ​បារាំងម្នាក់​ឈ្មោះ​លោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បង​ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។ ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញ​ការ​បា​រាំង​បានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើម​ដាំដុះជា​លក្ខណៈ​​​​​ទ្រង់ទ្រាយធំ នៅក្នុងខេត្តចំនួន ៥ ដែលមានដីក្រហមបាសាល់។

ក្រោយមក ចម្ការ​កៅស៊ូមានលក្ខណៈ​ឧស្សាហកម្ម​​ទ្រង់​​ទ្រាយធំបានបង្កើត​​​ឡើងដោយ​ក្រុមហ៊ុន​វិនិយោគ​​​របស់​បារាំង​​​ធំៗចំនួន៥ នៅលើខេត្តដែលមានដី​ក្រហម​​​បាសាល់ រួមមាន ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី។

DAVE KENDALL

ជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូ និងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេស​កម្ពុជា​ជានិច្ច បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបប​ដឹកនាំជាច្រើន​លើកច្រើន​សារក៏ដោយ។

យោងតាម អគ្គនាយកដ្ឋានកៅស៊ូ ក្នុងរយៈពេល៨ខែឆ្នាំ២០២៤ កម្ពុជាបាននាំចេញជ័រកៅស៊ូ​ចំនួន​២០៩,៧៣៣តោន កើនឡើង ២% បើធៀបនឹងរៈពេលដូចគ្នានៅឆ្នាំ ២០២៣ ដោយទទួល​ចំណូល​បានចំនួន ៣២៨,៣១ លានដុល្លារ។

គិតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំកៅស៊ូចំនួនជាង ៤០ ម៉ឺន ហិកតា (៤០៧១៧២) ក្នុងនោះផ្ទៃដីចៀរជ័រ ៣២ ម៉ឺនហិកតា ស្មើ៧៨ភាគរយ និងផ្ទៃដីថែទាំ៨៦,៩៨៨​ហិកតាស្មើ២១​ភាគរយ៕

វីដេអូខាងក្រោម៖

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

ថ្ងៃនេះ កាលពី៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភាបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្រ្តីដឹកនាំកម្ពុជា

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា និងអ៊ីរ៉ង់ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើគម្រោងការផ្លាស់ប្តូរបច្ចេកវិទ្យាវះកាត់ដោយរ៉ូបូត

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងអប់រំនឹងចងក្រងសៀវភៅណែនាំការប្រើប្រាស់ ICT យ៉ាងទូលំទូលាយសមា្រប់វិទ្យាស្ថានអប់រំកាយ និងកីឡា

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ុយក្រែន បាញ់មីស៊ីលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី កំណត់គោលដៅរោងចក្រគីមី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

ចរាចរណ៍២៤ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២៤ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម