ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃនៅភាគខាងជើងជិត៥០០នាក់ ស្លាប់និងរបួសក្នុងគ្រោះទឹកជំនន់រហ័សរយៈពេល១០ថ្ងៃ
អាជ្ញាធរសុខភិបាលនៃប្រទេសថៃបានបង្ហាញតួលេខជនរងគ្រោះស្លាប់និងរបួសមានជិត៥០០នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិបណ្តាលមកពីឥទ្ធិពលព្យុះទីហ្វុងយ៉ាកជីបណ្តាលឱ្យមានទឹកជំនន់រហ័ស (Flash Flood) ខណៈប្រទេសនេះកំពុងមមាញឹកក្នុងការសម្អាតទីតាំងនានារួមទាំងផ្លូវថ្នល់ក្រោយទឹកស្រក។
ក្នុងសន្និសីទស្តីពីគ្រោះទឹកជំនន់និងការរៀបចំផ្នែកវេជ្ជសាស្ត្រនិងសុខភាពសាធារណៈសម្រាប់ជួយដល់ប្រជាជនក្នុងអំឡុងពេលមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ និងការរអិលបាក់ដី កាលថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Weerawut Imsamran មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បាននិយាយថា ស្ថានការណ៍ទឹកជំនន់នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយនៅក្នុងខេត្តចំនួន៩។
ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៤ ក្រសួងសុខាភិបាលថៃបានរកឃើញតួលេខអ្នករងរបួសចំនួន៤៦២នាក់ និងស្លាប់សរុបចំនួន១៩នាក់ ដោយសារការរអិលបាក់ដីនិងលង់ទឹក។
ព្យុះកំណាចតយ៉ាក់ជីនេះ បានធ្វើឱ្យមនុស្សជាច្រើនរយនាក់បាត់បង់ជីវិតនិងរងរបួស ក្នុងនោះ មានជិត៣០០នាក់នៅក្នុងប្រទេសវៀតណាម ជិត៥០០នាក់នៅក្នុងប្រទេសថៃ រាប់សិបនាក់នៅប្រទេសឡាវ និងយ៉ាងហោចណាស់២៣៦នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាទីដែលមនុស្សរាប់លាននាក់នៅទីនោះត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាមរវាងរបបយោធានិងក្រុមតស៊ូប្រដាប់អាវុធ។
យោងតាមទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) គ្រោះទឹកជំនន់ដ៏ធំ និងការបាក់ដីដែលបង្កឡើងដោយព្យុះទីហ្វុង Yagi បានធ្វើឱ្យកុមារជិត៦លាននាក់នៅទូទាំងអាស៊ីអាគ្នេយ៍នៃប្រទេសខាងលើជួបការលំបាកក្នុងទទួលបានទឹកស្អាត អាហារ និងទីជម្រក។
ក្រៅពីផលប៉ះពាល់លើកុមារ ព្យុះនេះបានបង្កផលប៉ះពាល់បណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន ស្អាន ជាពិសេសគឺអាជីវកម្មគ្រប់ប្រភេទ និងការខូចខាតដំណាំកសិកម្មគ្រប់ប្រភេទក្នុងអំឡុងពេលប្រហែល២សប្តាហ៍កន្លងមកនេះ។
សម្រាប់ប្រទេសថៃ លោកវេជ្ជបណ្ឌិត Weerawut បាននិយាយថា បច្ចុប្បន្នស្ថានការណ៍គ្រោះទឹកជំនន់និងបាក់ដីគឺជារបៀបវារៈសំខាន់ដែលគ្រប់អង្គភាពស្ថាប័នរដ្ឋាភិបាលត្រូវរួម សហការគ្នាក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលក្នុងនោះមានមជ្ឈមណ្ឌលប្រតិបត្តិការជួយជនរងគ្រោះដោយទឹក ជំនន់ ខ្យល់ព្យុះ និងការរអិលបាក់ដីជាសេនាធិការ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ