Connect with us

សេដ្ឋកិច្ច

តម្លៃហាងឆេងមាសបានហក់ឡើងបំបែកកំណត់ត្រាថ្មីទៀត ៣ ១៣២ ដុល្លារ នៅចំពេលអាមេរិកទម្លាក់អត្រាការប្រាក់ ០,៥%

បានផុស

នៅ

តម្លៃមាសបានហក់ឡើងបំបែកកំណត់ត្រាជាថ្មីបន្ថែមទៀតដល់ ២៦០០ ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ ឬស្មើរនឹង ៣ ១៣២ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា នៅចំពេលដែលធនា​គារ​កណ្ដាល​អាមេរិក​កាត់បន្ថយអត្រាការប្រាក់០,៥ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន ​PP Link securities ​ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា បន្ទាប់ពីការហក់​ឡើងដល់​តម្លៃខ្ពស់បំផុត មាសបានធ្លាក់ចុះបន្តិចវិញមកតម្លៃ ២៥៥៦ ដុល្លារក្នុងមួយអោន ឬស្មើរនឹង ៣០៨១ ដុល្លារ ក្នុងមួយតម្លឹងនៅកម្ពុជា។

លោក ឡុង សំណាង បញ្ជាក់ថា៖ «តម្លៃហាងឆេងមាសមានការប្រែប្រួលខ្លាំង ភាគរយកើនឡើងខ្ពស់ ដូចជាការកាត់បន្ថយអត្រាការប្រាក់នៅយប់មិញ ក៏ដូចជាគម្រោង​ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត»។

បើតាមលោក ឡុង សំណាង តាមផែនការធនា​គារ​កណ្ដាល​អាមេរិក​នឹងកាត់បន្ថយអត្រាការ​ប្រាក់បន្ថែមទៀតអាចនៅត្រឹមចន្លោះជាង ៤ ភាគរយ នៅក្នុងឆ្នាំ ២០២៤ ខណៈភូមិសាស្ត្រ​នយោ​បាយនៅមជ្ឈិមប្រទេសមិនទាន់ល្អប្រសើរ ធ្វើឱ្យសេដ្ឋកិច្ចលំបាកដែលជាកត្តា​ធ្វើឱ្យ​តម្លៃមាសកើនឡើងដដែល។

សម្រាប់ហាងឆេងមាសក្នុងស្រុកនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ម្ចាស់ហាងលក់មាសផ្សារជម្ពូវន្ត លក់ចេញក្នុងតម្លៃ ៣០៧ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤១ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម