ព័ត៌មានអន្ដរជាតិ
នីហ្សេរីយ៉ាព្រមានពីទឹកជំនន់ខ្លាំង នៅពេលកាមេរូនបញ្ចេញទឹកពីទំនប់
រដ្ឋាភិបាលនីហ្សេរីយ៉ាព្រមានអំពីទឹកជំនន់ដែលអាចកើតមាននៅក្នុងរដ្ឋចំនួន១១ បន្ទាប់ពីប្រទេសកាមេរូនដែលនៅជិតខាងនឹងបញ្ចេញទឹកពីទំនប់ Lagdo។ នេះបើយោងតាមការចេញផ្សាយរបស់របស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី១៩ខែកញ្ញានេះ។
ទីភ្នាក់ងារជលសាស្ត្រនីហ្សេរីយ៉ាបាននិយាយកាលពីថ្ងៃពុធថា ទឹកនឹងត្រូវបានបញ្ចេញចេញពីទំនប់ Lagdo ប្រទេសកាមេរូនបន្តិចម្តងៗ ហើយអាចបណ្តាលឱ្យមានទឹកជំនន់ដល់ប្រទេសនីហ្សេរីយ៉ា ប៉ុន្តែមិនទាន់មានការប្រកាសអាសន្ននោះទេ។
យោងតាមអង្គការសហប្រជាជាតិ ទឹកជំនន់ដ៏ធ្ងន់ធ្ងរបានវាយលុកភាគឦសាន្តប្រទេសនីហ្សេរីយ៉ាមកហើយរួច ដែលប៉ះពាល់ដល់មនុស្សជាង ៤០ម៉ឺននាក់។ ទឹកជំនន់នៅរដ្ឋ Borno បានបង្ខំប្រជាជនចេញពីផ្ទះរបស់ពួកគេទៅកាន់កន្លែងផ្លាស់ទីលំនៅ និងបានសម្លាប់មនុស្ស ៣០ នាក់នៅក្នុងរដ្ឋនេះ បន្ទាប់ពីការបាក់ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលបានបណ្ដាលឲ្យប្រហែល ១៥ភាគរយ នៃ Maiduguri រដ្ឋធានីរបស់រដ្ឋ Borno ស្ថិតនៅក្រោមទឹក។
ទឹកជំនន់បានធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងប្រទេសនីហ្សេរីយ៉ាកាន់តែអាក្រក់ទៅៗ ដែលហ៊ុមព័ទ្ធដោយអំពើហឹង្សារបស់ក្រុមប្រដាប់អាវុធ ជាពិសេសនៅតំបន់ភាគខាងជើងដែលមានបញ្ហា បានជម្លៀសមនុស្សរាប់លាននាក់រួចហើយ។ អាហ្រ្វិកខាងលិចបានជួបប្រទះនឹងគ្រោះទឹកជំនន់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ឆ្នាំនេះ ដែលប៉ះពាល់ដល់មនុស្សជាង ២ លាននាក់ ច្រើនជាងឆ្នាំមុន៣ដង។ ក្នុងឆ្នាំ ២០២២ មនុស្សជាង៦០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងប្រទេសនីហ្សេរីយ៉ា នៅពេលដែលទឹកត្រូវបានបញ្ចេញពីទំនប់ Lagdo នៅក្នុងប្រទេសកាមេរូនដូចគ្នានឹងពេលនេះ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ