ព័ត៌មានអន្ដរជាតិ
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
ទំព័រ Facebook របស់សារព័ត៌មាន Laotian Times បានបង្ហោះសេចក្តីជូនដំណឹងមួយដែលប្រកាសអំពីការបើកទ្វារទំនប់ Xe Lanong ហើយក៏ព្រមានឲ្យប្រជាពលរដ្ឋត្រៀមខ្លួននិងប្រុងប្រយ័ត្នផងដែរ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងថាមពលនិងរ៉ែឡាវនេះ បានឲ្យដឹងថា ទំនប់វារីអគ្គិសនី Xe Lanong 1 នៅខេត្ត Savannakhet នឹងបើកទ្វាររំដោះទឹកនៅថ្ងៃព្រហស្បតិ៍ទី១៩ខែកញ្ញា ដោយសារតែមិនអាចទប់ទល់ទៀតបាន ខណៈព្យុះថ្មីក៏ចូលមកដល់ ហើយបណ្តាលឲ្យមានភ្លៀងធ្លាក់រឹតខ្លាំងថែមទៀត។
ទន្ទឹមនោះ ក្រសួងបានណែនាំឲ្យប្រជាពលរដ្ឋតាមដានព័ត៌មាន និងសេចក្តីជូនដំណឹង ហើយសហការជាមួយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ ដើម្បីធានាសុវត្ថិភាព។
សូមបញ្ជាក់ថា ទំនប់តម្លៃ១៥០លានដុល្លារអាមេរិកមួយនេះ ស្ថិតនៅភាគខាងត្បូងប្រទេសឡាវ ហើយផលិតអគ្គិសនីបាន៧០មេហ្គាវ៉ាត់ សម្រាប់ការប្រើប្រាស់ក្នុងតំបន់។
ស្របពេលជាមួយសេចក្តីប្រកាសបើកទ្វារទំនប់នេះ នាយកដ្ឋានឧតុនិយមនិងជលសាស្ត្រឡាវ ក៏បានចេញការព្រមានអំពីព្យុះត្រូពិក ដែលនឹងមកវាយប្រហារខេត្ត Khammuan និង Savannakhet នៅថ្ងៃទី ២០-២១ ខែកញ្ញានេះផងដែរ។
អាជ្ញាធរឡាវ បានជូនដំណឹងឲ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំងពីរ ត្រូវត្រៀមលក្ខណៈនិងប្រុងប្រៀបទប់ទល់ជាមួយព្យុះ ហើយត្រូវបានតាមដានព័ត៌មានឲ្យជាប់លាប់។
មិនត្រឹមប៉ុណ្ណឹង ឡាវក៏អំពាវនាវឲ្យប្រជាជន ត្រូវត្រៀមខ្លួនជម្លៀសផងដែរ ប្រសិនបើមានករណីបន្ទាន់ណាមួយកើតឡើង ព្រោះថា អ្វីៗមិនអាចដឹងមុនឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខេត្តចំនួន២របស់ឡាវ ក៏នឹងត្រូវព្យុះវាយប្រហារដែរ ចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់