Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បន្តទុក​​ប្រព័ន្ធ​មីស៊ីល​នៅ​ហ្វីលីពីន ខណៈ​ភាពតានតឹង​ជាមួយ​ចិន​កើន​ឡើង

បានផុស

នៅ

សហរដ្ឋ​អាមេរិក​ មិន​មាន​គម្រោង​ភ្លាមៗ​នោះ​ទេ ដើម្បី​​យក​ប្រព័ន្ធ​មីស៊ីល​​​រយៈ​ចម្ងាយ​មធ្យម​ដែល​ដាក់​ពង្រាយ​នៅ​ហ្វីលីពីន​ត្រឡប់​ទៅ​ទឹកដី​របស់​ខ្លួន​វិញ បើ​ទោះ​ជា​​មាន​ការ​ទាមទារ​​ពី​ប្រទេស​ចិន​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ អាមេរិក​កំពុង​សាកល្បង​ចង់​ពី​​សមត្ថភាព​នៃ​​ប្រព័ន្ធ​មីស៊ីល​ទាំង​នោះ​​នៅ​ក្នុង​តំបន់​ជម្លោះ។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៩​ខែ​កញ្ញា។

ប្រព័ន្ធ​មីស៊ីល Typhon (រូបភាព៖ US DoD)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រព័ន្ធ​​បាញ់​មីស៊ីល​ Typhon ដែលអាចបំពាក់​ប្រភេទ​មីស៊ីល​គ្រូស​​ហើយ​មានសមត្ថភាពវាយប្រហារគោលដៅរបស់ចិន ត្រូវបាន​អាមេរិក​ដាក់​ពង្រាយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន សម្រាប់​​​សមយុទ្ធរួមគ្នា​​កាល​ពី​ប៉ុន្មាន​ខែ​មុន ហើយ​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនោះ​មក​ទល់​នឹង​ពេល​នេះ។

ហ្វីលីពីន ដែលជាប្រទេសជិតខាងរបស់តៃវ៉ាន់ គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់អាមេរិកនៅ​តំបន់​អាស៊ី ហើយនឹងក្លាយជាចំណុចសំខាន់ដែលមិនអាចខ្វះបានសម្រាប់យោធាក្នុងការជួយក្រុងតៃប៉ិក្នុងករណីមានការវាយប្រហារ​ពី​ចិន។

ចិន និងរុស្ស៊ីបានថ្កោលទោស​ចំពោះ​​ការដាក់ពង្រាយប្រព័ន្ធ​មីស៊ីល​​​ប្រភេទ​នេះ​ជា​លើកដំបូងទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានបញ្ឆេះការ​ប្រកួត​ប្រជែង​សព្វាវុធ។

ការដាក់ពង្រាយនេះ បានធ្វើ​ឡើងនៅពេលដែលចិន និង​ហ្វីលីពីន​បាន​ប៉ះទង្គិចគ្នា​នៅ​លើផ្នែកខ្លះនៃ​តំបន់​ជម្លោះ​ក្នុង​សមុទ្រចិនខាងត្បូង។ នា​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ​មាន​ការប្រឈមមុខគ្នាតាមសមុទ្រ និងផ្លូវអាកាសជាបន្តបន្ទាប់នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ​រវាង​ប្រទេស​ទាំង​២។

មន្ត្រីហ្វីលីពីន បាននិយាយថា កងកម្លាំងហ្វីលីពីន និងអាមេរិកបានបន្ត​ការ​ហ្វឹកហាត់ជាមួយប្រព័ន្ធមីស៊ីល ដែលស្ថិតនៅភាគខាងជើង​កោះ Luzon ​នៅ​ទល់​មុខ​សមុទ្រចិនខាងត្បូង និងនៅជិតច្រកសមុទ្រតៃវ៉ាន់។ ហ្វីលីពីន បាន​បន្ត​ថា សមយុទ្ធ​ចុង​ក្រោយ​នេះ​នឹង​ត្រៀម​បញ្ចប់​នៅ​ចុង​ខែ​កញ្ញា ហើយ​ការ​សម្រេច​ចិត្ត​ដក​យក​ប្រព័ន្ធ​មីស៊ីល​ទាំង​នោះ​ទៅ​វិញ​ឬ​ក៏​យ៉ាង​ណា គឺ​អាស្រ័យ​លើ​​សហរដ្ឋ​អាមេរិក។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ហ្វីលីពីន ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់​ថា សហរដ្ឋអាមេរិក និងហ្វីលីពីនកំពុងសាកល្បង​សមត្ថភាព​នៃការប្រើប្រាស់ប្រព័ន្ធ​មីស៊ីល​នៅទីនោះ ក្នុងករណីមានជម្លោះ ដោយសាកល្បងថាតើវាដំណើរការល្អនៅក្នុងបរិយាកាសនោះ​ឬ​ក៏​អត់។

សូម​បញ្ជាក់​ថា កងទ័ពសហរដ្ឋអាមេរិកបាន​បញ្ជូន​ប្រព័ន្ធ​ Typhon ដែលអាចបាញ់មីស៊ីល SM-6 និង​មីស៊ីល Tomahawks ក្នុង​រយៈចម្ងាយលើសពី​១៦០០​គីឡូម៉ែត្រ ទៅកាន់ប្រទេសហ្វីលីពីនកាលពីខែមេសា ដោយ​នេះ​គឺ​ជា​​​ការ​ដាក់ពង្រាយ​លើក​ដំបូង​បង្អស់នៅ​ក្នុង​តំបន់ និង​ជា​ការ​បង្ហាញ​ពី​​ការ​កើន​ឡើង​នៃ​​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​ហ្វីលីពីន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មេបក្ស​ប្រជាធិបតេយ្យ​ដែលស្ទើរ​ក្លាយ​ជាអ្នក​ទោស​ ថា ប្រជាជន​បង្កើត​ប្រវត្តិសាស្រ្តថ្មី​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រយៈពេល​៨ឆ្នាំ ប្រធានាធិបតី​កូរ៉េខាងត្បូង​​២រូប​ត្រូវ​សភា​ដក​ហូត​អំណាច​​​ក្នុងខែ​ធ្នូដូចគ្នា​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ​លើកទី៤

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​លោក Yoon ដែលប្តេជ្ញា​ប្រយុទ្ធ​ដល់​ទីបញ្ចប់នោះ សន្យា​ចុះ​ចេញ ក្រោយសភា​ទម្លាក់​

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស ជំរុញឱ្យសិស្សានុសិស្សវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រឹងប្រែងរៀនសូត្រ ដើម្បីអនាគត

Sokha Hotels

ព័ត៌មានពេញនិយម