Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្តឹងទារសំណង ១០០លានដុល្លារពីក្រុមហ៊ុនជាម្ចាស់កប៉ាល់ដែលបុកស្ពាននៅ Baltimore 

បានផុស

នៅ

កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក កើតមានហេតុការណ៍ដ៏រន្ធត់ដោយកប៉ាល់ដឹកទំនិញខ្នាតធំមួយគ្រឿង បានបើកទៅបុកស្ពាន Francis Scott Key ក្នុងទីក្រុង ​Baltimore នៃរដ្ឋ Maryland បណ្តាលឲ្យកំពង់ផែដ៏ធំបំផុតមួយរបស់អាមេរិក ត្រូវបិទរាប់ខែ ហើយពេលនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដាក់ពាក្យបណ្តឹងក្រុមហ៊ុនជាម្ចាស់កប៉ាល់ ដោយទារសំណងទឹកប្រាក់ចំនួន ១០០លានដុល្លារ។

កប៉ាល់ MV Dali បុកស្ពាន Francis Scott Key នៅទីក្រុង ​Baltimore (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលនោះ កប៉ាល់ដឹកកុងតឺន័រ MV Dali របស់ក្រុមហ៊ុនសិង្ហបុរី Grace Ocean Private Limited និង Synergy Marine Private Limited បានដាច់ចរន្តអគ្គិសនី ហើយទៅបុកស្ពានដែលសាងសង់ក្នុងឆ្នាំ១៩៧៧។ 

ក្នុងពាក្យបណ្តឹងនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ថា ខ្លួនបានចំណាយប្រាក់អស់ជាង ១០០លានដុល្លារទៅហើយ ដើម្បីបោសសម្អាតគ្រឿងដែកនិងសំណល់ផ្សេងៗប្រហែលពី៣ ០០០ទៅ៤ ០០០តោនក្រោយហេតុការណ៍កប៉ាល់បុកស្ពាន និងការបើកកំពង់ផែ Baltimore ឡើងវិញ។

កប៉ាល់ MV Dali បុកស្ពាន Francis Scott Key នៅទីក្រុង ​Baltimore (រូបថត៖ Getty)

ស្របពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Merrick Garland អះអាងថា បន្ទុកទាំងអស់ត្រូវតែចំណាយដោយក្រុមហ៊ុនកប៉ាល់ មិនមែនចេញថ្លៃដោយអ្នកបង់ពន្ធអាមេរិកទេ ហើយប្រាក់​សំណង​នឹង​ត្រូវ​ចំណាយ​លើ​ការ​សាង​សង់​ឡើង​វិញទាំងអស់។

ចំណែកមេធាវីម្នាក់ទៀតឈ្មោះ Brian Boynton បានគូសបញ្ជាក់ថា តាមពិតនេះគឺជាគ្រោះមហន្តរាយដែលអាចបញ្ចៀសបាន ហើយកំហុសគ្រប់យ៉ាងគឺបណ្តាលមកពីម្ចាស់កប៉ាល់ ដូច្នេះពួកគេត្រូវទទួលខុសត្រូវ។

សូមបញ្ជាក់ថា ហេតុការណ៍កប៉ាល់បុកស្ពានដ៏រន្ធត់នេះ បណ្តាលឲ្យកម្មករធ្វើផ្លូវចំនួន៦នាក់បាត់បង់ជីវិត ហើយវាគឺជាគ្រោះថ្នាក់ខាតបង់ថវិកាធំធេងបំផុតមិនធ្លាប់មានសោះ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ជួបគ្រោះអកុសល កប៉ាល់បុកស្ពានដ៏រន្ធត់ ចំនួន៧លើក ក្នុងប្រវត្តិសាស្រ្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៤ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម