Connect with us

ព័ត៌មានជាតិ

អាជ្ញាធរណែនាំពលរដ្ឋប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឲ្យចុះហែលទឹក ខណៈទឹកឡើងខ្លាំង

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ទាំង ៨ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជួរ​មាត់ទន្លេ​បាសាក់ និង​មេគង្គ​ក្រោម ឲ្យ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​កូនចៅ កុំ​ឲ្យ​ចុះ​ហែល​ទឹក​លេង ខណៈ​ទឹកទន្លេ​កំពុង​ហក់​ឡើង​លឿន ហើយ​ពិសេស​ជាង​នេះ​គឺ​កម្លាំង​ទឹក​កំពុង​ហូរ​លឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី ១ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣ ថ្ងៃ​នេះ ទឹក​បាន​ហក់​ឡើង​ជាង ១ ម៉ែត្រ ហើយ​កម្លាំង​ទឹក​ហូរ​លឿន​ទៀត​ផង។ ដូច្នេះ​ហើយ​ទើប​លោក​បាន​ឲ្យ​លោក​មេភូមិ​ចុះ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅឋាន​ជាប់​ដង​ទន្លេបាសាក់ ត្រូវ​ហាមប្រាម​មិន​ឲ្យ​កូនចៅ​ចុះ​ហែល​ទឹក ព្រោះ​ទឹក​ហូរ​លឿន​ពេក។

លោក ពៅ ហួត បាន​បញ្ជាក់​ថា កម្ពស់​ទឹក​នៅសល់ ១ ម៉ែត្រ ទើប​ឡើង​លិច​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដូច​អំឡុង​ឆ្នាំ ២០១៥។

ដោយឡែក លោក យ៉ិន វុធ ចៅសង្កាត់​ច្បារអំពៅ​ទី ២ វិញ ក៏បាន​បញ្ជាក់​ដែរ​ថា មកដល់​រសៀល​ថ្ងៃ​ទី ១៩ ខែ​កញ្ញា នេះ កម្ពស់​ទឹក​បាន​ហក់​ឡើង ហើយ​ទឹក​ហូរ​លឿន​ចុះ​​ក្រោម ឆ្ពោះ​ទៅ​ខេត្ត​កណ្ដាល និង​បន្ត​ទៅ​ប្រទេស​វៀតណាម។ ឆ្នាំនេះ កម្ពស់​ទឹក អាច​ហក់​ឡើង​ជាង​ឆ្នាំ ២០២៣ បើ​សិន​ជា​ទឹក​ទន្លេ​មេគង្គ​ក្រោម បន្ត​ហក់​ឡើង​ខ្លាំង​ដូច​ថ្ងៃ​ទី ១៨ និង ១៩ ខែ​កញ្ញា នេះ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច៥ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១២ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

Sokha Hotels

ព័ត៌មានពេញនិយម