ព័ត៌មានអន្ដរជាតិ
ជនអន្តោប្រវេសន៍រង់ចាំការនិរទេស តែត្រូវអគ្គិភ័យឆាបឆេះជំរំ ស្លាប់៦០នាក់និងរបួសជាង១០០នាក់នៅយេម៉ែន
មន្រ្តីសន្តិសុខក្រុម Houthi បាននិយាយនៅថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យនៅជំរំជនអន្តោប្រវេសន៍មួយក្នុងរដ្ឋធានី សាណា នៃប្រទេសយេម៉ែន បានកើនឡើងដល់៦០នាក់ហើយ។
មន្ត្រីរូបនេះបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អគ្គិភ័យដែលបានឆាបឆេះកាលពីថ្ងៃអាទិត្យ ក៏បានបណ្តាលឲ្យមនុស្សជាង១០០នាក់រងរបួសផងដែរ។
ក្រៅពីអគ្គិភ័យ, ភាពចង្អៀតណែនណាន់តាន់តាប់ និងភាពវឹកវរនៅឯជំរំ បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់ធ្ងរកាន់តែច្រើន។
លោកបន្តថា ក្រុម Houthi បានបង្កើតគណៈកម្មការមួយដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ។
កន្លែងនេះគឺសម្រាប់ផ្ទុកជនចំណាកស្រុកដែលបានចូលប្រទេសដោយខុសច្បាប់ មុនពេលនីតិវិធីនៃការនិរទេសចាប់ផ្តើម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃចន្ទ អង្គការទេសន្តរប្រវេសន៍ អន្តរជាតិ (IOM) បានបញ្ជាក់ថា អគ្គិភ័យកាលពីថ្ងៃអាទិត្យ បានឆាបឆេះអគារដែលគ្រប់គ្រងដោយអាជ្ញាធរនៃក្រុម Houthi ក្នុងទីក្រុងសាណា និងបានអំពាវនាវឲ្យជនចំណាកស្រុកដែលរងរបួសនៅក្នុងអគ្គិភ័យនេះ ទទួលបានជំនួយជាបន្ទាន់។
យោងតាម IOM, ប្រទេសយេម៉ែន នៅតែជាចំណុចឆ្លងកាត់សម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលធ្វើដំណើរចន្លោះតំបន់អាហ្វ្រិកនិងអារ៉ាប៊ីសាអូឌីត បើទោះបីជាមានសង្គ្រាមរយៈពេលច្រើនឆ្នាំក៏ដោយ។
អង្គការនេះបានប៉ាន់ប្រមាណថា ចំនួនជនចំណាកស្រុកដែលមកដល់ប្រទេសយេម៉ែន បានធ្លាក់ចុះពីជាង១៣៨,០០០នាក់ក្នុងឆ្នាំ២០១៩ មកនៅត្រឹមជាង៣៧,៥០០នាក់ក្នុងឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ បញ្ជូនជនជាតិបារាំងម្នាក់ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងស្នើសុំគោលការណ៍បណ្ដេញចេញ
ចុចអាន៖ នាំខ្លួនជនអន្តោប្រវេសន៍១គ្រួសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយរកឃើញរស់នៅមិនស្របច្បាប់
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ