Connect with us

សេដ្ឋកិច្ច

សហគមន៍មួយ ជួយរកប្រាក់ចំណូលដល់គ្រួសារក្រក្រី តាមរយៈការលក់ផលិតផលធ្វើពីដើមឫស្សី

បានផុស

នៅ

សហគមន៍កន្រ្តកស្នាដៃខ្មែរ ដែលមានទីតាំងស្ថិតនៅ ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានកំពុងចូលរួមជួយបង្កើតប្រាក់ចំណូលដល់គ្រួសារក្រក្រី តាមរយៈផលិតផលធ្វើពីដើមឬស្សី និងដើមរុក្ខជាតិផ្សេងៗ សម្រាប់លក់នៅលើទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសស្ថិតក្នុងវ័យ ៤២ឆ្នាំ លោក សំ សុភ័ក្រ ​ជាប្រធានសហគមន៍ កន្រ្តកស្នាដៃខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា មូលហេតុដែលលោកបង្កើតសហគមន៍នេះឡើងមកដោយសារតែ លោកបានមើលឃើញថាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍របស់លោកភាគច្រើន សុទ្ធសឹងតែជាគ្រួសារក្រក្រី និងមានជីវភាពខ្វះខាតួយ៉ាងខ្លាំង ហេតុនេះហើយទើបលោកសម្រេចចិត្តបង្កើតសហគមន៍នេះឡើងមកកាលពីអំឡុងឆ្នាំ ២០១៩ ពោលគឺនៅពេលដែលប្រទេសកម្ពុជាបានជួបប្រទះនឹងជំងឺកូវីដ-១៩ ។

លោក សំ សុភ័ក្រ  បន្តថា រាល់ស្នាដៃដែលបានផលិតចេញពីប្រជាសហគមន៍ ភាគច្រើននោះមានដូចជា៖ កន្ដ្រកយួរដៃ និងធុងសំរាម ធ្វើឡើងពីដើម​​ឫស្សី ផ្ដៅ រពាក់ និងកំប្លោក សុទ្ធសឹងតែធ្វើឡើងដោយដៃទាំងអស់។

លោក ប្រាប់ឱ្យដឹងទៀតថា សម្រាប់ការងាររបស់សហគមន៍ទាំងមូល ជាគោលដៅចម្បងមិនមែនគ្រាន់តែលក់ផលិតផលដើម្បីប្រាក់ចំណេញតែមួយមុខប៉ុណ្ណោះទេ តែអ្វីដែលសំខាន់គឺធ្វើយ៉ាងណាជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍ អាចមានឱកាសបង្កើតការងារសម្រាប់ខ្លួនឯង រកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានថែមទៀតផង។

លោក សំ សុភ័ក្រ បញ្ជាក់ទៀតដែរថា សម្រាប់ទីផ្សាររយៈពេលចុងក្រោយនេះ សហគមន៍កំពុងតែមានការងារធ្វើយ៉ាងច្រើនគួរសម តាមរយៈអតិថិជន ដែលតែងតែជួយទិញផលិតកន្រ្ដក និងសម្ភារៈធ្វើពីឫស្សី សម្រាប់យកទៅធ្វើបុណ្យក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ជាក់ស្ដែង ក្នុងមួយថ្ងៃ សហគមន៍អាចលក់ផលិតផលពីដើមឫស្សី បានចន្លោះពី ៣០០ ទៅ ៤០០កន្រ្ដក ជារៀងរាល់ថ្ងៃ។

លោក សំ សុភ័ក្រ ក៏សូមលើកទឹកចិត្តប្រជាជនខ្មែរទាំងអស់សូមមេត្តាជួយគាំទ្រផលិតដែលជាស្នាដៃរបស់ប្រជាសហគមន៍​ទាំងនេះ ដើម្បីចូលរួមចំណែកបង្កើតការងារជូនគ្រួសារក្រក្រីក្នុងសហគមន៍ កាន់តែមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម