ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងរុស្ស៊ី Sputnik V ត្រៀមផលិតនៅអ៊ីតាលីក្នុងកិច្ចព្រមព្រៀងដំបូងបំផុតជាមួយ EU
ក្រុមហ៊ុនជីវគីមីប្រទេសស្វីសនឹងផលិតវ៉ាក់សាំង Sputnik V នៅរោងចក្ររបស់ខ្លួនក្នុងប្រទេសអ៊ីតាលី ដែលនេះជាកិច្ចព្រមព្រៀងផលិតដំបូងបំផុតនៅអឺរ៉ុបសម្រាប់ការចាក់វ៉ាក់សាំងរបស់រុស្ស៊ី ។
យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុន Adienne Pharma & Biotech SA ដែលមានមូលដ្ឋាននៅទីក្រុង Lugano ប្រទេសស្វីសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយមូលនិធិ RDIF របស់រុស្ស៊ីដើម្បីផលិតវ៉ាក់សាំងនៅឯកន្លែងផលិតរបស់ខ្លួននៅក្នុងទីក្រុង Milan ។
ការចាប់ផ្តើមផលិតកម្មគឺត្រូវមានការយល់ព្រមពីនិយតករអ៊ីតាលីជាមួយនឹងចំនួនវ៉ាក់សាំងជាច្រើនលានដូសដែលរំពឹងទុកនៅចុងឆ្នាំនេះ ។
កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលលោកនាយករដ្ឋមន្រ្តី Mario Draghi បានសន្យាពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ប្រទេសអ៊ីតាលី ចំពេលមានការកើនឡើងករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ និងមានការស្លាប់លើស ១០០,០០ នាក់នៅក្នុងប្រទេស ។
កាលពីដើមខែនេះលោក Draghi គឺជាមេដឹកនាំដំបូងគេនៅអ៊ឺរ៉ុបដែលប្រើអំណាចណែនាំដើម្បីទប់ស្កាត់ការនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីក្រុមហ៊ុនបានកាត់បន្ថយផែនការដឹកជញ្ជូនទៅសហភាពអឺរ៉ុប ។
ចំណែកប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទបាននិយាយរិះគន់ដល់ក្រុមហ៊ុនផលិតដោយសារមិនបានគោរពតាមការប្តេជ្ញាចិត្តរបស់ពួកគេនៅពេលដែលបណ្តាប្រទេសនៅអឺរ៉ុបព្យាយាមបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ។
ទន្ទឹមនោះទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយនៅថ្ងៃទី ៤ ខែមីនាថា ខ្លួនបានចាប់ផ្តើមពិនិត្យការប្រើប្រាស់វ៉ាក់សាំង Sputnik V ដើម្បីសាកល្បងអនុលោមតាមស្តង់ដារសុវត្ថិភាព និងគុណភាពដែលវាជាជំហានដំបូងក្នុងការទទួលបានការយល់ព្រមសម្រាប់ការប្រើប្រាស់នៅសហភាពអឺរ៉ុប ។
គួរបញ្ជាក់ថា វ៉ាក់សាំងរុស្ស៊ីទទួលបានការទទួលស្គាល់ជាអន្តរជាតិកាន់តែទូលំទូលាយ បន្ទាប់ពីទស្សនាវដ្តីវេជ្ជសាស្រ្ត Lancet បានចេញផ្សាយនូវលទ្ធផលនៃការធ្វើតេស្តបណ្តោះអាសន្នដែលបង្ហាញពីប្រសិទ្ធភាពចំនួន ៩១.៦ ភាគរយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ រុស្ស៊ីផ្លាស់ប្តូរការកំណត់សីតុណ្ហភាពសម្រាប់ផ្ទុកវ៉ាក់សាំងកូវីដ Sputnik V
ចុចអាន ៖ EU ចោទថា រុស្សុីកំពុងផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីឲ្យវ៉ាក់សាំងរបស់ខ្លួនលក់ដាច់
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច