Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ផ្តល់​អនុសាសន៍​សំខាន់ៗ​៦ ចំណុច​របស់​សម្តេច​តេ​ជោ ដល់​គណៈកម្មាធិការ​រ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា

បានផុស

នៅ

រតនៈគិរី ៖ ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍ​មាតុភូមិ​កម្ពុជា បាន​ថ្លែង​នូវ​ការផ្តល់​អនុសាសន៍​សំខាន់ៗ​៦ ចំណុច របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​ដល់​គណៈកម្មាធិការ​រណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បន្ត​ប្រតិបត្តិ​ដើម្បី​បម្រើប្រជាជន​និង​ប្រទេសជាតិ​។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈពេល​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៃ​ពិធី​ប្រកាស​ទទួលស្គាល់​គណៈកម្មាធិកា​រ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខេត្តរតនៈគិរី នៅ​សាលាខេត្ត នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​គណៈអធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខ្ញុំ​ស្នើ​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​គ្រប់​ជាន់ថ្នាក់ ៦ ចំណុច​គឺ ៖

១.​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​សន្តិ​សុខ សណ្តាប់ធ្នាប់ សុខដុម នៃ​សង្គម និង​ការពារ​ដាច់ខាត នូវ​ឯករាជ្យ អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ។​

២.​រណសិរ្ស​គ្រប់​ថ្នាក់ ត្រូវ​ពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ​ចាត់តាំង​រណសិរ្ស បង្កើន​សមត្ថភាព​គ្រប់គ្រង និង​ដឹកនាំ​ការងារ ស្វែងរក​ប្រភព​គាំទ្រ​ឱ្យបាន​កាន់តែ​ច្រើនឡើង ដើម្បី​ធានា​និរន្តរភាព និង​វឌ្ឍនភាព នៃ​បេសកកម្ម រចនាសម្ព័ន្ធ និង​បុព្វហេតុ​របស់​រណសិរ្ស ។​

៣.​រណសិរ្ស​គ្រប់​ថ្នាក់​ត្រូវ​បន្ត​អប់រំ បំផុស​ចលនា បញ្ជ្រាប​ការយល់ដឹង​អំពី​គោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ឱ្យបាន​ជ្រួតជ្រាប​ទូលំទូលាយ​ក្នុងសង្គម និង​ការប្រមូលផ្ដុំ​កម្លាំង​មហាជន ពី​គ្រប់​ស្រទាប់ គ្រប់​មជ្ឈដ្ឋាន ដើម្បី​ចូលរួម​គាំទ្រ និង​អនុវត្ត​គោលការណ៍ និង​គោលនយោបាយ​ទាំងនោះ សំដៅ​ចូល​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេចបាន​ចក្ខុវិស័យ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា ជាពិសេស​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០។

៤.​ចូលរួម​ក្នុង​ការតស៊ូ​ប្តូរផ្តាច់ ក្នុងការ​ទប់ស្កាត់​នូវ​រាល់​ឧបាយកល និង​សកម្មភាព​បំបែកបំបាក់​សាមគ្គី​ជាតិ​របស់​ក្រុមប្រឆាំង មជ្ឈដ្ឋាន​អមិត្ត​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ប៉ុនប៉ង​អូសទាញ​មហាជន ប្រជាជន ឱ្យ​ប្រឆាំង​ចំពោះ​បុព្វហេតុ​កសាង និង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​ជាទី​ស្នេហា នៃ​យើង។

៥.​ពង្រឹង និង​ថែរក្សា​ឱ្យបាន​រឹងមាំ នូវ​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ទាំង​ទស្សនៈ​គោលជំហរ និង​នយោបាយ​សតិអារម្មណ៍ តាម​គោលការណ៍ រក្សា​ចាស់ បង្កើន​ថ្មី ។​

៦.​ចូលរួម​អនុវត្ត​មាគ៌ា​គោលនយោបាយ​ការទូត សន្តិភាព ឯករាជ្យ មិត្តភាព និង​សហប្រតិបត្តិការ ស្មើភាព​ជាមួយ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក ដោយ​ឈរលើ​មូលដ្ឋាន​គោរព​ឯករាជ្យ អធិបតេយ្យ ស្មើ​សិទ្ធិ និង​មាន​ផលប្រយោជន៍​ទាំងសងខាង ស្របតាម​បាវចនា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៃ​ការ កែទម្រង់​ខាងក្នុង កសាង​មិត្ត​ខាងក្រៅ ដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ ។

​នេះ​គឺជា​ការលើកឡើង​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ​ពិធី​ប្រកាស​ទទួលស្គាល់​គណៈកម្មាធិកា​រ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខេត្ត​រត​គិរី នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២៤ នេះ ។​

​សម្ដេច​កិត្តិ​ស​ង្គ​បណ្ឌិត បាន​រំឭក​ដល់​កម្មវិធី​អំពី​ភារកិច្ច​ទាំង ៧ ចំណុច របស់​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ហើយ​ជា​ចុងក្រោយ​សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​សង្កត់ធ្ងន់ថា សុខសន្តិភាព រយៈពេល​ជាង ២៥​ឆ្នាំ​មកនេះ កើតឡើង​ពី​ការ ខិតខំ តស៊ូ លះបង់ ព្យាយាម​ដោយ​ភាព​អត់ធ្មត់ និង​ទប់​ទល់នឹង​កត្តា​អវិជ្ជមាន​ច្រើន​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​កម្ពុជា និង​ការចូលរួម​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ទាំងអស់​។ ហេតុនេះ យើង​ត្រូវ​អរគុណ​សន្តិភាព ត្រូវ​រួមគ្នា​ការពារ​សន្តិភាព​ឱ្យបាន​ឋិតថេរ​គង់វង្ស​រឹងមាំ​ជានិច្ច​។ មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព យើង​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​ពួក​អ្នកនយោបាយ​ជ្រុលនិយម​មួយ​ក្ដាប់​តូច​មក​បំផ្លាញ​សន្តិភាព​បានឡើយ ក្នុងន័យនេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ចូលរួម​លើកកម្ពស់​ស្មារតី​ជាតិនិយម និង​បន្ត​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​និង​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំង​ដាច់ខាត​នូវ​រាល់​សកម្មភាព​ណា​ដែល​ធ្វើឱ្យ​សាមគ្គីភាព​ត្រូវ​ចុះខ្សោយ​។

ការបែកបាក់​ជាតិ​ពី​អតីតកាល​បានផ្ដល់​ឱ្យ​យើង​នូវ​មេរៀន​ដ៏​ឈឺចាប់​បំផុត ដែល​យើង​ត្រូវតែ​ចងចាំ​ជានិច្ច មិន​ត្រូវឱ្យ​ស្ថានភាព​ដ៏​អាក្រក់​នេះ​អាច​កើតមាន​ជាថ្មី​បានឡើយ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​យន្តហោះ​​ដឹកកម្មករ​ប្រេង​ធ្លាក់​នៅស៊ូដង់​ខាងត្បូង សម្លាប់​មនុស្ស​២០នាក់​ និង​រស់​ម្នាក់​

ព័ត៌មានជាតិ១១ នាទីutes មុន

តម្រូវការក្នុងស្រុក នៅតែជាទីផ្សារធំ សម្រាប់ដូងកំពត

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

កុមារ​ធ្វើ​អត្តឃាត​កើន​ឡើង​ខ្ពស់​បំផុត​នៅ​ជប៉ុន ប៉ុន្តែ​​អត្តឃាតមនុស្ស​ធំ​ធ្លាក់​ចុះ​​

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យ ៖ ការពង្រឹងតួនាទីមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស ដើម្បីតម្លាភាព ជៀសវាងមានភាពមិនប្រក្រតីណាមួយកើតឡើង

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង នៅដើមខែកុម្ភៈ ដើម្បីលើកស្ទួយវិស័យទេសចរណ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២១ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម