សន្តិសុខសង្គម
រដ្ឋបាលស្រុកទឹកឈូ រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមបច្ចេកវិទ្យាឌីជីថលដើម្បីពន្លឿនការងារផ្តល់សេវា
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃនេះទៅ ប្រជាពលរដ្ឋរស់នៅស្រុកទឹកឈូ អាចចូលទៅពិនិត្យ ផ្ទៀងផ្ទាត់ និងស្នើសុំសេវាចម្លងអត្រានុកូលដ្ឋានរបស់ខ្លួន និងមើលព័ត៍មានសំខាន់ៗជាច្រើនទៀត របស់រដ្ឋបាលស្រុកទឹកឈូ តាមរយៈគេហទំព័រ (www.toekchhou.info ) បន្ថែមពីលើការផ្តល់សេវាអនឡាញ ដែលស្រុកមានស្រាប់នាពេលកន្លងមក។

អភិបាលស្រុកទឹកឈូ បានប្រាប់ឱ្យដឹងថា ការងារផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយ ជាការងារអាទិភាពដែលស្រុក តែងតែយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យមានភាពងាយស្រួល លឿនរហ័ស មានតម្លាភាព និងសមធម៌ក្នុងការផ្តល់សេវា។ លោកបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ការិយាល័យច្រកចេញចូលតែមួយ បានផ្តល់សេវា ចំនួន ២០ ៩១៣សេវា ក្នុងនោះ សេវាអត្រានុកូលដ្ឋានមានចំនួន ១៧ ៥៩៣ សេវា។ ដោយសារតម្រូវការសេវាអត្រានុកូលដ្ឋានចាំបាច់ ទើបរដ្ឋបាលស្រុកបានបង្កើតឲ្យមានការស្នើសុំ និងផ្តល់សេវាតាមប្រព័ន្ធអនឡាញ នៅលើហ្វេសប៊ុកផេក និងប្រព័ន្ធតេឡេក្រាមរបស់រដ្ឋបាលស្រុក ហើយ៩ខែនេះ មានអ្នកស្នើសេវាជាង៤០០សេវា។

លោកបានបញ្ជាក់ថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័ស ចំណេញពេល និងចំណេញថវិការបស់ពលរដ្ឋបន្ថែមទៀត ថ្មីៗនេះ រដ្ឋបាលស្រុកបានរៀបចំប្រព័ន្ធគ្រប់គ្រង់ទិន្នន័យអត្រានូលដ្ឋានតាមបច្ចេកវិទ្យាឌីជីថល បង្ហោះផ្សាយនៅលើគេហទំព័រ (www.toekchhou.info )។ ហើយចាប់ពីថ្ងៃនេះទៅ ពលរដ្ឋអាចចូលពិនិត្យ ផ្ទៀងផ្ទាត់ និងសុំសេវាចម្លងអត្រានុកូលដ្ឋានបាន ដោយមិនចាំបាច់ធ្វើដំណើរមកច្រកចេញចូលតែមួយស្រុកទេ។

លោក សុីម ក្លឹង ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកទឹកឈូ បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកអភិបាលស្រុក ការងារអភិវឌ្ឍន៍ និងផ្តល់សេវាផ្សេងៗជូនពលរដ្ឋ មានភាពល្អប្រសើរ ការិយាល័យប្រជាពលរដ្ឋមិនទាន់បានទទួលបណ្តឹងណាមួយនៅឡើយទេក្នុងឆ្នាំ២០២៤នេះ។

ចំណែកប្រជាពលរដ្ឋមកទទួលសេវា កែតម្រូវអត្តសញ្ញាណប័ណ្ណ លោក សោម ភារិន រស់នៅភូមិភ្នំតូច ឃុំ កណ្តោល ស្រុកទឹឈូ បានបង្ហាញក្តីសប្បាយរីករាយ ក្នុងការមកស្មើសុំ និងទទួលសេវា ដោយសារមន្ត្រីមានភាពរូសរាយរាក់ទាក់ ការស្នើសុំ និងការទទួលភាពងាយស្រួល និងឆាប់រហ័ស។
ស្រុកទឹកឈូ ចែកចេញជា១៣ឃុំ ស្មើ៥៥ភូមិ មានប្រជាជន ២៣ ៣៤៩គ្រួសារ ស្មើ ១០១ ៩២០នាក់ ក្នុងនោះអាយុ១៨ឆ្នាំឡើង មានចំនួន ៦៥ ៨៨៩នាក់៕
អត្ថបទ៖ សឹង រ៉ាត់







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ