ព័ត៌មានអន្ដរជាតិ
នៅអឺរ៉ុប ព្យុះ Boris បន្តទៅវាយប្រហារអ៊ីតាលី យ៉ាងចាស់ដៃ បង្ខំឲ្យជម្លៀសមនុស្សរាប់ពាន់នាក់
បន្ទាប់ពីបង្កទុក្ខវេទនាដល់ប្រជាជននៅអឺរ៉ុបកណ្តាលនិងខាងកើត ពេលនេះព្យុះ Boris បានបន្តទៅវាយប្រហារប្រទេសអ៊ីតាលី យ៉ាងចាស់ដៃថែមទៀត ដោយបណ្តាលឲ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ និងជំរុញឲ្យជម្លៀសប្រជាជនរាប់ពាន់នាក់។
កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺទីក្រុង Faenza ដោយនៅទីនោះ កម្ពស់ទឹកទន្លេចំនួនពីរ កំពុងហក់ឡើងយ៉ាងលឿន គួរឲ្យព្រួយបារម្ភ ដូច្នេះប្រជាពលរដ្ឋនៅត្រូវជម្លៀសចេញពីផ្ទះសម្បែងទាំងកណ្តាលយប់។
ចំណែកនៅទីក្រុងភាគឦសាន Emilia Romagna វិញ, មនុស្សជាង ១ ០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈតំបន់ភាគកណ្តាល Marche, គ្រោះទឹកជំនន់កាន់តែធ្ងន់ធ្ងរ ដោយជន់លិចផ្ទះសម្បែង កាត់ផ្តាច់ការធ្វើចរាចរណ៍តាមដងផ្លូវ និងបណ្តាលឲ្យមនុស្ស២នាក់ បាត់ខ្លួនថែមទៀត។
លើសពីនេះ សាលារៀននៅទីក្រុង Emilia Romagna ក៏ត្រូវបង្ខំចិត្តបិទទ្វារផងដែរ រីឯចរាចរណ៍ផ្លូវដែកត្រូវផ្អាកជាបណ្តោះអាសន្នព្រោះតែបំណាក់ដី។
ងាកទៅទីក្រុង Falconara នៅតំបន់ឆ្នេរ Adriatic ឯណោះវិញ, ចាប់តាំងពីថ្ងៃពុធមក ទឹកភ្លៀងកម្រិត២០៤មិល្លីម៉ែត្របានធ្លាក់ចុះ ដែលអត្រានេះគឺលើសពីកម្រិតមធ្យមរបស់ខែកញ្ញាទាំងមូលទៅទៀត។
សូមបញ្ជាក់ថា មុនពេលវាយប្រហារប្រទេសអ៊ីតាលី ព្យុះ Boris បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៣នាក់រួចទៅហើយនៅប្រទេសប៉ូឡូញ រ៉ូម៉ានី អូទ្រីសនិងសាធារណរដ្ឋឆែក។
នៅប្រទេសទាំងនោះ Boris មិនត្រឹមតែបណ្តាលឲ្យមនុស្សស្លាប់ទេ ប៉ុន្តែព្យុះនេះក៏បង្កជាទឹកជំនន់ ជន់លិចផ្ទះសម្បែង កម្ទេចស្ពាន បំផ្លាញផ្លូវថ្នល់ ផ្តាច់ចរន្តអគ្គិសនី និងបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀសខ្លួនផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អឺរ៉ុប នៅតែធ្ងន់ធ្ងរដោយទឹកជំនន់ ខណៈមនុស្ស បន្តជម្លៀសមិនឈប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា