សន្តិសុខសង្គម
បញ្ជូនក្មេងទំនើង៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីដេញកាប់ និងដុតម៉ូតូអ្នកដំណើរ
ក្រុមក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនបានពាក់ព័ន្ធករណីដេញកាប់ និងដុតម៉ូតូអ្នកដំណើរនៅមូលដ្ឋានខណ្ឌច្បារអំពៅ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ រៀម បញ្ញា ភេទប្រុស អាយុ ២២ឆ្នាំ ឈ្មោះ សុខ ចន្ទ្រា ភេទប្រុស អាយុ ២២ឆ្នាំ ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ឈ្មោះ អូន រក្សា ភេទប្រុស អាយុ ២០ឆ្នាំ។ អ្នកទាំង៤ មានមុខរបរ ជាអ្នករត់តុការជាមួយគ្នា។
គួររំលឹកថា កាលពីវេលាម៉ោងប្រហែល១០និង៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្លូវលំ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីហិង្សា និងធ្វើឲ្យខូចខាតដោយដុតម៉ូតូជនរងគ្រោះជាអ្នកដំណើរ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម ដោយមួយក្រុមមានគ្នា៤ ទៅ៥នាក់ បានធ្វើសកម្មភាពដេញវាយ និងប្រើដុំថ្មគប់គ្នាទៅវិញទៅមក។ ពេលនោះក៏មានបុរស២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-4602 កាត់តាមកន្លែងកើតហេតុ ហើយក៏ត្រូវបានក្រុមជនសង្ស័យយកដុំថ្មគប់ទៅលើបណ្តាលឲ្យពួក០២នាក់រត់ចោលម៉ូតូ។ បន្ទាប់មកជនសង្ស័យម្នាក់បានយកដែកកេះ ដុតម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យឆេះខូចខាតទាំងស្រុង រួចនាំគ្នាគេចខ្លួចបាត់ស្រមោលតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា