ព័ត៌មានជាតិ
ប ស ស នឹងបន្តរៀបចំស្តង់ចល័តចុះបញ្ជីសមាជិកនៅតាមខេត្តចំនួន៤បន្ថែមទៀត
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្តរៀបចំស្តង់ចល័តចុះបញ្ជីសមាជិក ប.ស.ស នៅតាមខេត្តចំនួន៤បន្ថែមទៀត បន្ទាប់ពីអនុវត្តនៅផ្សារធំៗចំនួន៥ នៅក្នុងរាជធានីភ្នំពេញដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលប្រកបរបររកស៊ី និងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ។
បើតាម ប.ស.ស ខេត្តចំនួន៤នោះរួមមាន ខេត្តសៀមរាប ធ្វើនៅសាលាសង្កាត់កំរើក នៅថ្ងៃទី១៦ ដល់១៩ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារធំថ្មី ធ្វើនៅថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ និងនៅពិធីបុណ្យអុំទូក ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខេត្តកំពង់ចាម ធ្វើនៅផ្សារបឹងកុក ថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា និងនៅគល់ស្ពានគីហ្សូណាថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ខេត្តបាត់ដំបង នៅសាលាស្រុកមោងឬស្សី ធ្វើ២លើក លើកទី១នៅថ្ងៃទី១៨ និង១៩តុលា និងលើកទី២ នៅថ្ងៃទី២ និងថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០២៤ និងខេត្តតាកែវ នៅផ្សារទម្លាប់(គីរីវង់) ថ្ងៃទី២១ដល់ថ្ងៃទី២៤ វិច្ឆិកា និងផ្សារសំរោងយ៉ោង(បាទី) ថ្ងៃទី៣០ វិច្ឆិកា និងថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៤។
នេះជាលើកទី២ហើយដែល ប.ស.ស. បានចុះបញ្ជីចល័តសមាជិក ប.ស.ស. នៅផ្សារធំៗចំនួន៥ នៅរាជធានីភ្នំពេញរួមមានផ្សារទួលទំពូង ធ្វើនៅថ្ងៃទី១៣-១៦ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារអូរឡាំពិកធ្វើនៅថ្ងៃទី១៦-១៩ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារអូរឬស្សីធ្វើ២១-២៤ ខែកញ្ញា ឆ្នាំ២០២៤ ផ្សារធំថ្មី ធ្វើថ្ងៃ២៧-៣០ ខែកញ្ញា ឆ្នាំ២០២៤ និងផ្សារបឹងកេងកងធ្វើនៅថ្ងៃទី១៨-២១ ខែតុលា ឆ្នាំ២០២៤។
ប.ស.ស. បានធ្វើណែនាំដល់អាជីវករ យុវជន យុវវ័យ និងកូនៗក្នុងបន្ទុករបស់លោកអ្នក អាចអញ្ជើញមកចុះឈ្មោះស្នើសុំប័ណ្ណសមាជិក ប.ស.ស. នៅស្ដង់ចុះបញ្ជីចល័ត ប.ស.ស. នៅតាមទីតាំងខាងលើដើម្បីទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ពិសេសការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ដោយឥតគិតថ្លៃ។
ប.ស.ស.បានបញ្ជាក់ថា គម្រោងចុះបញ្ជីចល័តសមាជិកនេះធ្វើឡើងតាមរយៈកិច្ចព្រមព្រៀងលើគម្រោងស្ដីពីការពង្រីកការចុះបញ្ជីសមាជិក ប.ស.ស. រវាងប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO) ក្រោមជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU)៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
កម្ពុជានឹងក្លាយជាប្រទេសនាំចេញស្វាយចន្ទីលេខ១ លើពិភពលោកនៅឆ្នាំ ២០៣០
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet