Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​រោងចក្រ​ថាមពល​អ៊ុយក្រែន អាច​បំពាន​ច្បាប់​មនុស្សធម៌

បានផុស

នៅ

ស្ថាប័នឃ្លាំមើល​របស់​អង្គការសហប្រជាជាតិ កាល​ពី​ថ្ងៃ​ទី​១៩​ខែ​កញ្ញា បាន​ប្រាប់​ថា ប្រតិបត្តិការ​វាយ​ប្រហារ​​តាមផ្លូវអាកាស​របស់​រុស្ស៊ី​លើបណ្តាញថាមពល​អ៊ុយក្រែន ប្រហែលជាបំពានច្បាប់មនុស្សធម៌អន្តរជាតិ ខណៈដែលប្រជាជនអ៊ុយក្រែនត្រៀមខ្លួនសម្រាប់រដូវរងាដ៏លំបាកបំផុតចាប់តាំងពីការឈ្លានពាន​ពី​ក្រុង​មូស្គូ។

(រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនៃការលុកលុយរបស់ខ្លួន រុស្ស៊ីបានបាញ់មីស៊ីល​ និង​ដ្រូន​​រាប់​រយ​គ្រឿង​នៅរោងចក្រផលិត បញ្ជូន និងចែកចាយ​អគ្គិសនី​របស់អ៊ុយក្រែន។ ការវាយប្រហារដ៏ធំលើកដំបូង បានកើត​ឡើង​នៅរដូវស្លឹកឈើជ្រុះ និងរដូវរងាឆ្នាំ២០២២ ប៉ុន្មានខែបន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន។

រាល់​ការ​វាយ​ប្រហារ​ម្ដងៗ ​បាន​ធ្វើ​ឲ្យ​ទីក្រុង​នានា​របស់​អ៊ុយក្រែន​គ្មាន​ថាមពល​ប្រើប្រាស់​​អស់​រយៈពេល​ជាច្រើន​ម៉ោង​ ហើយ​ជួន​កាល​អាច​ដល់​រាប់​សប្ដាហ៍​ក៏​មាន។​

បេសកកម្មឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅអ៊ុយក្រែន (HRMMU) បានផ្តោតការយកចិត្តទុកដាក់លើរបាយការណ៍របស់ខ្លួនស្តីពីរលកនៃការវាយប្រហារចំនួន៩​​លើក​​របស់​រុស្ស៊ី​នៅចន្លោះខែមីនា និងខែសីហា ឆ្នាំ២០២៤។

របាយការណ៍​របស់ HRMMU បានរៀបរាប់​ថា៖ «មានហេតុផលសមស្រប​ក្នុងការជឿថាទិដ្ឋភាពជាច្រើននៃយុទ្ធនាការយោធាដើម្បីធ្វើឲ្យខូចខាត ឬបំផ្លាញអគ្គិសនីស៊ីវិល ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងផលិតកម្ដៅ​របស់អ៊ុយក្រែន បានរំលោភលើគោលការណ៍គ្រឹះនៃច្បាប់មនុស្សធម៌អន្តរជាតិ»។

HRMMU បានបន្ត​ថា ខ្លួនបានទៅទស្សនារោងចក្រថាមពលចំនួន៧​ដែលត្រូវបានខូចខាត ឬបំផ្លាញដោយការវាយប្រហារ ក៏ដូចជាសហគមន៍ចំនួន២៨ ដែលរងផលប៉ះពាល់។

ទីក្រុងកៀវ​ បាន​បញ្ជាក់​ថា ការកំណត់គោលដៅនៃប្រព័ន្ធថាមពលរបស់ខ្លួន គឺជាឧក្រិដ្ឋកម្មសង្រ្គាម ហើយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចេញដីកាចាប់ខ្លួនមន្ត្រី និងយោធារុស្ស៊ី​​ចំនួន​ ៤នាក់ ពីបទទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិល។

ទីក្រុងមូស្គូ​បាន​តប​វិញ​ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលគឺជាគោលដៅយោធាស្របច្បាប់ ហើយបានច្រានចោលការចោទប្រកាន់​ទៅ​លើមន្ត្រីរបស់ខ្លួន។

HRMMU បានបន្ថែម​ថា ការវាយប្រហារបង្កហានិភ័យដល់ការផ្គត់ផ្គង់ទឹករបស់ប្រទេសអ៊ុយក្រែន ប្រព័ន្ធ​ទឹក​សម្អុយ និងអនាម័យ ប្រព័ន្ធ​ផ្តល់កម្ដៅ និងទឹកក្តៅ សុខភាពសាធារណៈ ការអប់រំ និងសេដ្ឋកិច្ច​ទាំង​មូល។

HRMMU បានដកស្រង់សម្តីអ្នកជំនាញថា ប្រជាជនអ៊ុយក្រែនគួរតែត្រៀមទុក​មុន​ថានឹងមានការដាច់ចរន្តអគ្គិសនីចន្លោះពី៤ទៅ១៨ម៉ោង​ជា​រៀងរាល់​ថ្ងៃ​នា​រដូវរងា​ខាង​មុខនេះ​។

របាយការណ៍​របស់ HRMMU ក៏បាននិយាយផងដែរថា ក្នុងអំឡុង​រដូវក្តៅនៃឆ្នាំ​២០២៤​នេះ បញ្ហាទាក់ទងនឹងថាមពលគឺជាហេតុផល​ធំ​បំផុតទីពីរដែល​​បង្ខំ​ឲ្យ​ប្រជាជនអ៊ុយក្រែន​ធ្វើ​ការ​ភៀសខ្លួនចេញពីប្រទេស៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ៦ចំណុច ពាក់ព័ន្ធការវេចខ្ចប់ និង​ញែកសំរាម សំណល់រឹង ទីប្រជុំជន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី​បើក​​ចំហរ​បេះ​ដូង​​ត្រៀម​ចរចា​ជាមួយ​អាមេរិក​ ​ក្រោយត្រាំ​ជាប់​ឆ្នោត​​​​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​រស់​នៅ​ខណ្ឌច្បារអំពៅ សុំ​ឱ្យ​អាជ្ញាធររាជធានីជួយស្ដារប្រឡាយ លូ ដាក់​បង្គោលភ្លើង បំភ្លឺផ្លូវ និង​ទប់ស្កាត់​សំឡេង​រំខាន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រទេសគុយបាទាំងមូលបាត់បង់ថាមពលអគ្គិសនី ខណៈព្យុះ Rafael វាយប្រហារ

Sokha Hotels

ព័ត៌មានពេញនិយម