Connect with us

ព័ត៌មានអន្ដរជាតិ

បាងកក ចេញច្បាប់ ឲ្យតែពលរដ្ឋថៃក្រីក្រប៉ុណ្ណោះ អាចលក់ដូរតាមផ្លូវបាន ជាតិសាសន៍ដទៃគ្មានសិទ្ធិទេ

បានផុស

នៅ

រដ្ឋបាលរាជធានីបាងកក បានចេញច្បាប់ដោយហាមឃាត់ជាតិសាសន៍ដទៃក្រៅពីថៃ មិនឲ្យលក់ដូរតាមចិញ្ចើមផ្លូវ ហើយប្រជាជនថៃដែលមានសិទ្ធិលក់ដូរនោះទៀតសោត ត្រូវតែជាជនក្រីក្រ។

(រូបថត៖ Pattaya Mail)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋបាលក្រុងលោក Aekvarunyoo Amrapala, ក្រោមច្បាប់ថ្មីនេះ អាជីវករត្រូវតែមានសញ្ជាតិថៃ, មានកាន់ប័ណ្ណក្រីក្ររបស់រដ្ឋាភិបាល, ជាអ្នកបង់ថ្លៃផ្ទះដែលសាងសង់ដោយអាជ្ញាធរលំនៅដ្ឋានជាតិ និងជាអ្នកទទួលបានប្រាក់ឧបត្ថម្ភសុខុមាលភាពពីក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខមនុស្ស។

លើសពីនេះ ពួកគេត្រូវតែជាអ្នកមានឈ្មោះនៅក្នុងប្រព័ន្ធពន្ធប្រចាំឆ្នាំរបស់នាយកដ្ឋានចំណូល ហើយប្រាក់ចំណូលរបស់ពួកគេមិនត្រូវលើសពី៣០០ ០០០បាតក្នុងមួយឆ្នាំនោះទេ ក្រោយបង់ពន្ធរួច។ ក្នុងច្បាប់ថ្មីនេះទៀតសោត មិនមែនត្រឹមអ្នកលក់ទេ សីម្បីតែបុគ្គលិកនិងអ្នកជួយលក់ដូរ ក៏ត្រូវតែជាជនជាតិថៃ។

(រូបថត៖ Pattaya Mail)

ម្យ៉ាងវិញទៀត តូបនីមួយៗ ត្រូវតែមានទំហំត្រឹម៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយត្រូវទុកទទឹងផ្លូវពី១.៥ ទៅ២ម៉ែត្រដើម្បីស្រួលដើរចូល។ ពីតូបមួយទៅតូបមួយ ត្រូវមានគម្លាតយ៉ាងតិច៣ម៉ែត្រផងដែរ ដើម្បីស្រួលជម្លៀសមនុស្សប្រសិនបើមានករណីអាសន្នណាមួយកើតឡើង។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីបាងកក មិនទាន់បញ្ជាក់ច្បាស់ឡើយពាក់ព័ន្ធការផាកពិន័យ ប្រសិនបើនរណាម្នាក់ល្មើសនឹងច្បាប់នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បាងកក ត្រៀមយកពន្ធ ពីអ្នកលក់ដូរតាមចិញ្ចើមផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៣១ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

នយោបាយ៥ ម៉ោង មុន

ពលរដ្ឋមួយចំនួនចាត់ទុកការធ្វើបាតុកម្មនៅកូរ៉េជាការបំផ្លាញក្ដីសុខពលរដ្ឋ និងកិត្តិយសប្រទេសកម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម