Connect with us

កីឡា

អង្គរថាយហ្គឺរ និង ភ្នំពេញក្រោន ជាក្រុមមិនទាន់ចាញ់​ក្នុង​លីគរដូវកាលនេះ

បានផុស

នៅ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន និង​ អង្គរថាយហ្គឺរ ជា​ក្រុម​​ពីរ​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​ក្នុង​ការ​ប្រកួត​ខេមបូឌាន​ព្រីមៀរ​លីគ២០២៤-២៥ ដែល​បាន​ដំណើរ​ការ​៥​សប្តាហ៍​​កន្លង​ទៅ បន្ទាប់​ពី​ណាហ្គាវើលដ៍​បាន​ចាញ់ព្រះ​ខ័ន​រាជ​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ​ក្រោន រក​បាន​​១២​ពិន្ទុ​ពេញ ឈរ​​លេខ​២​​ក្នុង​​តារាង តាម​រយៈ​​ជ័យជម្នះ​ទាំង​៤​ប្រកួត។ ប្រកួត​ទី​១ ពួក​គេ​បាន​យក​ឈ្នះ វិសាខា ៤-២, សប្តាហ៍​ទី២ ឈ្នះ ក្រសួង​ការពារ​ជាតិ ២-១, សប្តាហ៍​ទី​៣ ឈ្នះ បឹងកេត ២-១ និង​សប្តាហ៍​ទី​៤ ឈ្នះ គិរីវង់សុខសែន​ជ័យ៦-០។

អង្គរថាយហ្គឺរ ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​៤​ប្រកួត​ជាប់​គ្នា រក​បាន​១២​ពិន្ទុ ឈរ​លេខ​៣​ក្នុង​តារាង ស្មើ​ពិន្ទុ ភ្នំពេញ​ក្រោន និង​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ សប្តាហ៍​ទី១ ពួក​គេ​បាន​យក​ឈ្នះ សមាគម​បាល់ទាត់ក្រសួង​មហា​ផ្ទៃ ០-១, សប្តាហ៍​ទី២ ឈ្នះ​ក្រសួង​ការពារ​ជាតិ ១-២, ​សប្តាហ៍​ទី​៣ ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ០-២ និង​សប្តាហ៍​ទី​៤ ឈ្នះ គិរីវង់សុខសែន​ជ័យ ១-៣។

ព្រះ​ខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​លើ​កំពូល​តារាង​ដោយ​មាន​១២​ពិន្ទុ ប៉ុន្តែ​​បាន​ឆ្លង​កាត់​៥​ប្រកួត​។ ៥​ប្រកួត​កន្លង​ទៅ ពួក​គេ​​ បាន​ឈ្នះ​៤​ និង​ចាញ់១​ គឺ​ឈ្នះ ក្រសួង​ការពារ​ជាតិ ៧-០, ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ១-៤, ឈ្នះគិរីវង់សុខសែន​ជ័យ ៦-១, ចាញ់ វិសាខា ០-១ និង​ឈ្នះ​ណាហ្គាវើលដ៍ ២-០។

ណាហ្គាវើលដ៍ កំពុងឈរ​លេខ​៥ ដោយ​រក​បាន​៩​ពិន្ទុ តាម​រយៈ​ជ័យជម្នះ​លើក្រុមគិរីវង់សុខសែន​ជ័យ ២-០ ក្នុង​សប្តាហ៍​ទី១, ឈ្នះ វិសាខា ១-០ ក្នុង​សប្តាហ៍​ទី​២, ​ឈ្នះ បឹងកេត ៣-១ ក្នុង​សប្តាហ៍​ទី​៣ និង​ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ០-២ ក្នុង​សប្តាហ៍​ទី​៤។

វិសាខា មាន​៩​ពិន្ទុ​ ពី​ការ​ឈ្នះ​៣ និង​ចាញ់​២ កំពុង​ឈរ​លេខ​៤ ខណៈអាយអេសអាយ​ដង្កោសែន​ជ័យ ឈរ​លេខ​៦​ពី​ការ​ឈ្នះ​២ ស្មើ១ និង​ចាញ់​២។

ជាមួយ​គ្នា​នេះ បឹងកេត ឈ្នះ២ និង​ចាញ់២ មាន​៦​ពិន្ទុ​ ឈរលេខ​៧ ហើយ​ក្រសួង​ការពារ​ជាតិ​ឈ្នះ​១ ស្មើ​១ និង​ចាញ់​៣ ​មាន​៤​ពិន្ទុ​ឈរ​លេខ​៨។ ក្រុម​៣​ដែល​មិន​ទាន់​ស្គាល់​ជ័យជម្នះ​គឺ សមាគមបាល់ទាត់​ក្រសួង​មហា​ផ្ទៃ ចាញ់​៣​ និង​ស្មើ១ មាន​១​ពិន្ទុ។ ឡាយហ្វ ព្រះ​សីហនុ ស្មើ១ និង​ចាញ់​៤​​មាន​១​ពិន្ទុ ខណៈ​គិរីវង់សុខសែនជ័យ​ចាញ់​ទាំង​៥​ប្រកួតស្ថិត​នៅ​បាត​តារាង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម