Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខ​អ្នក​ស្លាប់​ដោយ​ការ​បំផ្ទុះ​ឧបករណ៍​ទាក់ទង​នៅ​លីបង់ កើន​ឡើង​ដល់​៣៧​នាក់​ហើយ

បានផុស

នៅ

រដ្ឋមន្ត្រីសុខាភិបាលលីបង់ លោក Firas Abiad បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់នៅក្នុងការ​បំផ្ទុះ​ឧបករណ៍​ទាក់ទង​​កាលពីថ្ងៃអង្គារ និងថ្ងៃពុធ បានកើនឡើងដល់​៣៧នាក់ ខណៈដែលអ្នក​រង​របួសមានដល់ទៅ ២ ៩៣១នាក់។

រូបភាព​ពី​ម៉ូតូ​១​គ្រឿង​បាន​ឆេះ​ក្នុង​ហេតុការណ៍​ផ្ទុះ​ឧបករណ៍​ទាក់ទង​នៅ​លីបង់ (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Abiad បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការបំផ្ទុះ​​នៅថ្ងៃអង្គារ​ក្នុង​ប្រទេសលីបង់បានសម្លាប់មនុស្ស ១២​នាក់ និង ២ ៣២៣នាក់ផ្សេងទៀតបានរងរបួស ដោយបន្ថែមថាមនុស្ស ២២៦​នាក់ដែលរងរបួសកាលពីថ្ងៃអង្គារកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ចំណែក​នៅ​​រសៀល​ថ្ងៃ​ពុធ​វិញ ចំនួនអ្នកស្លាប់​មាន ២៥​នាក់ ជាមួយនឹងការរងរបួសរហូតដល់ ៦០៨​នាក់។

លោកបានបន្ថែមថា មន្ទីរពេទ្យសរុបចំនួន៦៤​កន្លែង​បាន​​ទទួល​ព្យាបាល​អ្នក​រង​របួស។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលរបស់ប្រទេសលីបង់ បានចេញសារាចរមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយហាមប្រាម «ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Rafic Hariri មិនឲ្យដឹកជញ្ជូនឧបករណ៍​ទាក់ទង pager ឬ walkie-talkie នៅលើយន្តហោះ​ឡើយ»។

ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បាននិងកំពុងកើនឡើងចាប់តាំងពីថ្ងៃទី​៨​ខែតុលាឆ្នាំ​២០២៣ នៅពេលដែលក្រុមហេសបូឡាបានបាញ់គ្រាប់រ៉ុកកែត​ជា​ច្រើន​ទៅកាន់​ប្រទេស​អ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាស ដែល​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដូច​គ្នា។ អ៊ីស្រាអែល​បាន​សងសឹក​ដោយ​ការ​បាញ់​មីស៊ីល​​ចូល​ទៅ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​លីបង់។ ជម្លោះនេះបានបណ្តាលឲ្យ​មនុស្សរាប់រយនាក់ស្លាប់នៅលីបង់ ហើយក្រុមហេសបូឡា អះអាងថា ការវាយប្រហាររបស់ខ្លួនបាន​បណ្ដាល​ឲ្យ​មានអ្នកស្លាប់ និងរបួស​ផង​ដែរ​នៅក្នុងប្រទេសអ៊ីស្រាអែល ប៉ុន្តែ​មិន​មាន​តួលេខ​ច្បាស់លាស់​នោះ​ឡើយ។

ការ​បំ​ផ្ទុះ​ឧបករណ៍​ទាក់ទង​នាពេលថ្មីៗនេះបានបន្ថែមកម្ដៅ​មួយ​កម្រិត​​​ទៀតលើ​ការប៉ះទង្គិចគ្នា​រវាង​ភាគី​ទាំង​​២​នៅ​ក្នុង​រយៈពេល​១១​ខែ​កន្លង​មក​នេះ។

ថ្លែងទៅកាន់កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយថា អ៊ីស្រាអែលបានឈានចូលដល់ «ដំណាក់កាលថ្មី» ​នៅ​ក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមហេសបូឡា។

គ្មានមន្ត្រីអ៊ីស្រាអែល​​រូប​ណា រួមទាំងលោក Gallant បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះ​ឧបករណ៍​ទាក់ទង​នៅ​លីបង់​​​ ដែលក្រុមហេសបូឡា សន្មតថាជាអ៊ីស្រាអែលនោះទេ៕

ដោយ៖ ឈាង

ចុចអាន៖ លីបង់-អ៊ីស្រាអែល ផ្ទុះសង្គ្រាមធំហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម