Connect with us

សន្តិសុខសង្គម

ក្រសួងការងារ ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានបង្ខូចកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំ

បានផុស

នៅ

ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា នេះ បានចេញមុខច្រានចោល និងបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (Radio Free Asia Khmer) កាលរាត្រីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដែលបានប្រឌិត និងមួលបង្កាច់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យល់ឃើញថា ការផ្សាយរបស់វិទ្យុនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិត និងរៀបចំឈុតឆាកផ្សព្វផ្សាយ មានចេតនាមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ហេង សួរ ដែលនេះជាទង្វើគ្មានក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។

បើតាមការិយាល័យអ្នកនាំ នៃក្រសួងការងារ វិទ្យុនេះ បាននិងកំពុងយកព័ត៌មានមិនពិតចាស់ៗរបស់ខ្លួនដែលបានផ្សព្វផ្សាយកន្លងមក មកធ្វើការផ្សព្វផ្សាយឡើងវិញ ដើម្បីបំភាន់ បំផ្លើស លាបពណ៌ ធ្វើសកម្មភាពជ្រុលនិយម និងវាយប្រហារមកលើថ្នាក់ដឹកនាំ ក្នុងគោលបំណងបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ។

ជាមួយគ្នានឹងការច្រានចោល និងបដិសេធនេះ ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានព្រមានឲ្យវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈសារព័ត៌មាន និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៧ វិនាទី មុន

ក្រសួងការងារ ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានបង្ខូចកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំ

ព័ត៌មានជាតិ៧ នាទី មុន

តើលោក ហួត ហាក់ មានសមត្ថភាពអ្វីពិសេស ទើបត្រូវផ្ទេរមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍?

ជីវិតកម្សាន្ដ៩ នាទី មុន

Jennie ត្រូវ​រិះគន់​ព្រាតថាអាក្រក់ជ្រុលពេក ក្រោយបញ្ចេញរូប​ភាពស៊ិចស៊ី​

ព័ត៌មានជាតិ២២ នាទី មុន

UNOPS ប្តេជ្ញាបន្តចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញសុខាភិបាល និងប្រតិបត្តិការគម្រោងនានា

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

​​ស្ត្រីជន​ជាតិ​អាល្លឺម៉ង់​​​ម្នាក់​ស្លាប់​ដោយ​ត្រីឆ្លាមវាយប្រហារ​ដ៏កម្រ​​​នៅជិតកោះ Canary​

Sokha Hotels

ព័ត៌មានពេញនិយម