Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ​​ទទួលបានការបញ្ជាក់អំពីការអនុលោមនៃអធ្យាក្រឹត​កាបូនកម្រិត៣ពី ACI

បានផុស

នៅ

ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិ (ACI) បានផ្តល់ការទទួលស្គាល់កម្រិត​៣ដល់ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ លើ​កិច្ចខិតខំប្រឹងប្រែង​របស់ខ្លួនចំពោះការគ្រប់គ្រងនិងការកាត់បន្ថយកាបូនដែលជាការចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុង​ការសម្រេចឱ្យបាននូវអធ្យាក្រឹតកាបូនសូន្យត្រឹមឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រ    សម្ព័ន្ធរបស់ក្រុមហ៊ុនបារាំង VINCI Airports បាន​ទទួលសិទ្ធិសម្បទានពីរដ្ឋាភិបាលក្នុងការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិទាំងពីរនៅកម្ពុ​ជា បានលើកឡើងថាសម្រាប់​ការទទួលស្គាល់​​កម្រិតទី ៣ ពី ACI  ដោយសារតែខ្លួនបានអនុវត្តន៍នូវសកម្មភាពនានាក្នុងការកាត់បន្ថយកាបូន ដោយមានការចូលរួមសហការពីបណ្តាដៃគូពាណិជ្ជកម្ម ក្រុមហ៊ុនអាកាសចរណ៍ អាជ្ញាធរ និងអ្នកដំណើរ។

សម្រាប់ក្រមប្រតិបត្តិរបស់ ACI ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០០៩ តាមរយៈគំនិត  ផ្តួចផ្តើមរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្តរជាតិអឺរ៉ុប (ACI EU) ដូច្នេះហើយអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុបានខិតខំអនុវត្តន៍ធ្វើឱ្យប្រសើរឡើងនៃការការពារបរិស្ថាន រហូតដល់ទទួលបានការទទួលស្គាល់អំពីការអនុវត្ត​ស្តង់ដា​កម្រិត ៣  ​ដែលបានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់​។ ​នេះបើយោងតាម Cambodia Airports។

Seriously experienced event photography by www.SNAPP.media

​កាលពីដើមឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ក៏ត្រូវបានទទួល​ ACA កម្រិត ៣ផងដែរ។  ​ អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុបានបណ្តាក់ទុនយ៉ាងច្រើន និងដាក់ចេញនូវគំនិតផ្តួចផ្តើមពហុភាគី រួមមាន ដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពសម្រាប់ម៉ាស៊ីនត្រជាក់កណ្តាល; ការជំនួសប្រភពពន្លឺទាំងអស់ដោយប្រើបច្ចេកវិទ្យា LED; ការដាក់ប្រព័ន្ធស្វ័យប្រវត្តិដើម្បីកាត់បន្ថយ និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ថាមពលនៅក្នុងអគារមេ; យុទ្ធនាការបញ្ជ្រៀបការយល់ដឹងនៅទូទាំងសហគមន៍អាកាសយានដ្ឋានតាមរយៈការលើកទឹកចិត្តឱ្យមានទម្លាប់ជាក់លាក់ចំពោះការគ្រប់គ្រងនិងការកាត់បន្ថយកាបូន។ លើសពីនេះ ​ការអនុវត្តនូវកម្មវិធីនេះក៏ទាមទារឱ្យមានការការចូលរួមនជាមួយអ្នកពាក់ព័ន្ធរបស់អាកាសយានដ្ឋាន គឺ​មានដូចជា ភោជនីយដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ និងក្រុមហ៊ុនអាកាសចរណ៍ ។

​លោក Cyril GIROT នាយកប្រតិបត្តិនៃ Cambodia Airports មានប្រសាសន៍ថា “យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងបន្តទៀត ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងតាមរយៈការគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបង្ហាញឱ្យឃើញនូវចក្ខុវិស័យរបស់យើង​ ។ យើងបានសហការជាមួយដៃគូរបស់យើងឱ្យ​ចូលរួមសកម្មភាពជាក់ស្តែងដែលយើងបានអនុវត្តយ៉ាងត្រឹមត្រូវសម្រាប់សមិទ្ធិផលបន្ទាប់របស់យើង។ ខ្ញុំក៏អរគុណចំពោះ​ពួកគេ និង​បុគ្គលិក​របស់​យើង​សម្រាប់​ការ​រួមចំណែក​ដ៏​សំខាន់មួយនេះ​»​។

កាលពីខែធ្នូ ឆ្នាំ ២០២៣ ACI បានចាប់ផ្តើមការទទួលស្គាល់កម្រិតទី ៥ ថ្មីនេះ ដោយបានប្រគល់ជូនដល់អាកាសយានដ្ឋានចំនួន ១០ ប៉ុណ្ណោះនៅទូទាំងពិភពលោក ដែលក្នុងនោះអាកាសយានដ្ឋានចំនួន ៤ ត្រូវបានអភិវឌ្ឍ និងដំណើរការដោយក្រុមហ៊ុន VINCI Airports ​។

គួរបញ្ជាក់ថា ក្រោមភាពជាដៃគូវិស័យសាធារណៈ និងឯកជនដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុន Cambodia Airports ទទួលបាន​សម្បទាននូវសិទ្ធិកាន់កាប់រយៈពេល ៤៥ ឆ្នាំសម្រាប់ការអភិវឌ្ឍ និងការគ្រប់គ្រងបណ្តាញអាកាសយាន   ដ្ឋានអន្តរជាតិរបស់ប្រទេសកម្ពុជានៅរាជធានី​ភ្នំពេញ និងទីក្រុងកំពង់នៃ ក្រុងព្រះសីហនុ។ ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន Cambodia Airports រួមមានក្រុមហ៊ុន VINCI របស់ប្រទេសបារាំងកាន់កាប់ភាគហ៊ុន ៧០% និងក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងម៉ាឡេស៊ី និងកម្ពុជាកាន់កាប់ភាគហ៊ុន៣០%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ វិនាទី មុន

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ​​ទទួលបានការបញ្ជាក់អំពីការអនុលោមនៃអធ្យាក្រឹត​កាបូនកម្រិត៣ពី ACI

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

UN ចោទ​អ៊ីស្រាអែលថា កំពុង​​​រំលោភ​សន្ធិសញ្ញា​សិទ្ធិ​កុមារ​យ៉ាង​ធ្ងន់ធ្ងរនៅ​ហ្គាហ្សា​

សន្តិសុខសង្គម៦ នាទី មុន

ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ និងអ្នកសមគំនិតម្នាក់ ខណៈលួចបានហើយ យកទៅលក់ គ្មានអ្នកទិញ

សន្តិសុខសង្គម១៤ នាទី មុន

ក្រសួងការងារ ច្រានចោលការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានបង្ខូចកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំ

ព័ត៌មានជាតិ១៩ នាទី មុន

តើលោក ហួត ហាក់ មានសមត្ថភាពអ្វីពិសេស ទើបត្រូវផ្ទេរមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍?

Sokha Hotels

ព័ត៌មានពេញនិយម