Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជឿ​ថា បទ​ឈប់បាញ់​ហ្គាហ្សា​ទំនង​មិន​អាច​សម្រេច​បាន​ក្នុង​អាណត្តិ​លោក បៃដិន ឡើយ

បានផុស

នៅ

មន្ត្រីអាមេរិកឥឡូវនេះជឿថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស នៅតំបន់ហ្គាហ្សា ទំនងជាមិនអាចទៅរួចនោះទេ មុនពេលប្រធានាធិបតី ចូ បៃដិន ចាកចេញពីតំណែងក្នុងខែមករាខាង​មុខ។ នេះបើយោង​​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត Wall Street Journal (WSJ) កាលពីថ្ងៃ​ទី​១៩​ខែ​កញ្ញា។

លោក ចូ បៃដិន ប្រធានាធិបតី​អាមេរិក (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​កាសែត WSJ ​នេះ​ធ្វើ​ឡើង​ដោយ​បាន​ដក​ស្រង់​សម្តី​មន្ត្រី​ថ្នាក់​កំពូល​នៅ​សេតវិមាន​ ក្រសួង​ការបរទេស និង​មន្ទីរ​បញ្ចកោណ​​នៅ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ស្ថាប័ន​ទាំង​នោះ​មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​​នោះ​ទេ។

យ៉ាង​ណា នៅ​មុន​ការ​ចុះផ្សាយ​របស់ WSJ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំអាចប្រាប់អ្នកថា យើងមិនជឿថាកិច្ចព្រមព្រៀងនោះកំពុង​បរាជ័យ​នោះទេ»។

ចំណែកឯ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក៏​ធ្លាប់​បាននិយាយ​ផង​ដែរ​កាលពី២​សប្តាហ៍មុនថា ៩០% នៃកិច្ចព្រមព្រៀង​បទ​ឈប់បាញ់ត្រូវបាន​សម្រេច​រួចរាល់​ហើយ។

សហរដ្ឋអាមេរិក និង​អ្នក​សម្របសម្រួល កាតា និងអេហ្ស៊ីប បានព្យាយាមជាច្រើនខែ ដើម្បីធានាបាន​នូវ​បទឈប់បាញ់មួយ ប៉ុន្តែបានបរាជ័យក្នុងការនាំយកអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។

ឧបសគ្គធំៗ​ចំនួន​២ ដែល​រាំង​ស្ទះ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នេះ មាន​ដូចជា ការទាមទាររបស់អ៊ីស្រាអែលក្នុងការរក្សាកងកម្លាំងនៅក្នុងច្រករបៀង Philadelphia ដែល​ស្ថិត​នៅ​​ព្រំដែន​រវាង​តំបន់ហ្គាហ្សា និង​ប្រទេស​អេហ្ស៊ីប និង​ចំណុច​លម្អិត​នៃការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលជាមួយ​អ្នកទោសប៉ាឡេស្ទីនដែល​ឃាត់​ខ្លួន​ទុក​ដោយអ៊ីស្រាអែល។

សហរដ្ឋអាមេរិកបាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សាអាចកាត់បន្ថយភាពតានតឹងនៅទូទាំងមជ្ឈិមបូព៌ា ចំពេលមានការភ័យខ្លាចថាជម្លោះ​នឹង​អាចរីករាលដាលធំ​ឡើង។

លោក បៃដិន បានដាក់ចេញនូវសំណើបទឈប់បាញ់៣​ដំណាក់កាលកាលពីថ្ងៃទី​៣១​ខែ​ឧសភា ហើយ​​​លោក បៃដិន បាន​និយាយ​នៅពេល​នោះ​ថា​អ៊ីស្រាអែល​បាន​យល់ព្រម​លើ​សំណើ​ទាំង​នោះ។ យ៉ាង​ណា ដោយសារ​កិច្ចពិភាក្សាជួបឧបសគ្គ​ជា​ហូរហែ ក្រុមមន្ត្រី​សម្រប​សម្រួល​បាន​លើក​ឡើង​ថា សំណើថ្មីនឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ​សម្រាប់​ភាគី​​ជម្លោះ​ទាំង​សងខាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ វិនាទី មុន

អាមេរិក ជឿ​ថា បទ​ឈប់បាញ់​ហ្គាហ្សា​ទំនង​មិន​អាច​សម្រេច​បាន​ក្នុង​អាណត្តិ​លោក បៃដិន ឡើយ

ព័ត៌មានជាតិ២ នាទី មុន

រដូវកាលភ្ជុំបិណ្ឌ អ្នកលក់ផ្កាតាមទីអារាម រកប្រាក់កម្រៃបានជាងថ្ងៃធម្មតា

សេដ្ឋកិច្ច១១ នាទី មុន

ធនាគារជាតិច្រានចោលគណនីបណ្ដាញសង្គម ដែល​ប្រើប្រាស់ឡូហ្គោ និងឈ្មោះធនាគារជាតិ ក្នុងការបោកប្រាស់

ព័ត៌មានជាតិ១៩ នាទី មុន

ស្វែង​យល់​ពី​ភូមិសាស្រ្ត​ និងសក្តានុពល​សេដ្ឋកិច្ច​ខេត្ត​មណ្ឌលគិរី

ព័ត៌មានជាតិ២៩ នាទី មុន

អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ​​ទទួលបានការបញ្ជាក់អំពីការអនុលោមនៃអធ្យាក្រឹត​កាបូនកម្រិត៣ពី ACI

Sokha Hotels

ព័ត៌មានពេញនិយម