Connect with us

ព័ត៌មានអន្ដរជាតិ

Samsung ប្តឹង​សហជីព​ឥណ្ឌា​ជុំវិញ​កូដកម្ម​ដែល​​បង្អាក់​​​ផលិតកម្ម​​​​

បានផុស

នៅ

ក្រុមហ៊ុន Samsung Electronics បានប្តឹងសមាជិកនៃសហជីពការងារដែលបានដឹកនាំ​ធ្វើ​កូដកម្មរយៈពេល១១ថ្ងៃនៅក្នុងរោងចក្រផលិតឧបករណ៍ប្រើប្រាស់តែមួយគត់របស់ប្រទេសឥណ្ឌានៅក្នុងរដ្ឋ Tamil Nadu បង្កឲ្យមានភាពតានតឹងជាមួយកម្មកររបស់ក្រុមហ៊ុននេះ។

(រូបភាព៖ BLOOMBERG)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តឹងរបស់ក្រុមហ៊ុន Samsung ចុះថ្ងៃទី១២ខែកញ្ញា បាន​សុំឱ្យតុលាការក្នុងរដ្ឋ​ចេញ​ដីកាបណ្ដោះអាសន្ន​​រារាំងសហជីព និងសមាជិករបស់ខ្លួនពីការញុះញង់ ប្រើ​ប្រាស់​ពាក្យស្លោក និងធ្វើសុន្ទរកថានៅក្នុង​និងជុំវិញរោងចក្រដែលមានទីតាំងនៅជិតទីក្រុង Chennai។ មេធាវីត្រូវបានប្រមូលផ្តុំគ្នានៅក្នុងតុលាការនៅជិតទីក្រុង Chennai ក្នុងសង្កាត់ Kancheepuram ជាកន្លែងដែលករណីនេះនឹងបើកសវនាកា​កាល​ថ្ងៃ​ព្រហស្បតិ៍។

កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​Samsung​ រាប់រយនាក់​ចាប់តាំងពីដើម​ខែកញ្ញា ដោយ​​បង្អាក់ការងារ និងតវ៉ានៅក្នុង​តង់​បណ្តោះអាសន្នក្បែរនោះ ដោយទាមទារប្រាក់ឈ្នួលខ្ពស់ និងការទទួលស្គាល់សហជីពនៅរោងចក្រ ដែលរួមចំណែកប្រហែលមួយភាគបីនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ Samsung ក្នុងប្រទេសឥណ្ឌាចំនួន​១២ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ការតវ៉ារបស់កម្មករ​ Samsung បានប៉ះពាល់ផែនការរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលថា​នឹងបង្កើនការផលិតអេឡិចត្រូនិកបីដងដល់​៥០០ពាន់លានដុល្លារក្នុងរយៈពេល​៦ឆ្នាំ។ លើសពីនេះឯកសារតុលាការចំនួន១៤​ទំព័ររបស់ក្រុមហ៊ុន Samsung ដែលមិនបង្ហាញជាសាធារណៈបាននិយាយថា សកម្មភាពរបស់សហជីព អាចរំខានដល់ប្រតិបត្តិការរបស់រោងចក្រ និងរារាំងបុគ្គលិកដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេថែមទៀត៕

(រូបភាព៖ ETV)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទីutes មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ា ឃុន សៀ និង លោកជំទាវ គោរពជូនពរ សម្ដេចទាំង ៧ ក្នុងឱកាសទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៤

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សភា​បក្ស​ប្រឆាំង​​កូរ៉េ​ខាងត្បូង​​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតីស្តីទី​ដែលកាន់​អំណាច​១៣ថ្ងៃ​​

Sokha Hotels

ព័ត៌មានពេញនិយម