Connect with us

សេដ្ឋកិច្ច

រោងចក្រ មីនេបៀ បើកការដ្ឋានសាងសង់សាខាទី២ នៅខេត្តពោធិ៍សាត់

បានផុស

នៅ

ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) បានបើកការដ្ឋានសាងសង់រោងចក្រទី២ នៅថ្ងៃទី ២ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្រគរ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់រោងចក្រថ្មីរៀបចំឡើងដោយមានរការចូលរួមពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងថ្នាក់ដឹកនាំក្រុមហ៊ុន តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជាផងដែរ។

ក្រុមហ៊ុន Minebea Mitsumi បានបើកដំណើរការអាជីវកម្ម​របស់ខ្លួនដំបូង​នៅ​កម្ពុជា កាលពី​ឆ្នាំ២០១១ វិនិយោគ​លើមុខសញ្ញាផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រឿងបំណែក​ម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទ ប៊ិកអេឡិច​ត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ គ្រឿងបង្គុំ​សៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធ​អំពូលភ្លើងសាធារណៈឆ្លាតវៃ។

default

បច្ចុប្បន្នក្រុមហ៊ុន Minebea នៅរាជធានីភ្នំពេញ កំពុងផ្ដល់ឱកាស​ការងារជូនប្រជាពលរដ្ឋជិត ៧ ពាន់នាក់។ ហើយរោងចក្រថ្មីនេះ នឹងបង្កើតការងារបានប្រមាណ ៨ ពាន់កន្លែងបន្ថែមទៀត៕

default
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម