សន្តិសុខសង្គម
អគ្គស្នងការនគរបាលជាតិ រៀបចំសិក្ខាសាលាស្តីពីតួនាទីភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ និងទំនាក់ទំនងជាមួយស្ថាប័ន្ថតុលាការ
អគ្គស្នងការនគរបាលជាតិ បានរៀបចំសិក្ខាសាលាស្តីពីតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ និងទំនាក់ទំនងជាមួយស្ថាប័ន្ថតុលាការ ដើម្បីធ្វើការកែលម្អ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ការងារគ្នាទៅវិញទៅមករវាងស្ថាប័ន្ថច្បាប់ទាំង២ ។
សិក្ខាសាលានេះ បានរៀបចំប្រារព្ធឡើងនាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោក ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសហប្រធានគណអធិបតី រួមទាំងមានការចូលរួមពីលោកស្នងការ, អធិការដ្ឋានក្រុង ស្រុក ខណ្ឌ ចំណុះស្នងការរាជធានីខេត្តទាំង២៥ និងក្រសួងមហាផ្ទៃ ព្រះរាជអាជ្ញានៃស្ថាប័នអយ្យការ ចៅក្រមនៃស្ថាប័នតុលាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ព្រមទាំងគណៈមេធាវី ដែលមានចំនួនសរុបប្រមាណ៦០០នាក់ ដែលជាសិក្ខាកាម ។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងសំខាន់ៗ នៃសិក្ខាសាលាបានផ្តល់ឱកាសដល់តួអង្គពាក់ព័ន្ធទាំងអស់ រួមមាន ព្រះរាជាអាជ្ញា ចៅក្រម មេធាវី និងមន្ត្រីនគរបាលយុត្តិធ៌ ធ្វើការសិក្សាស្វែងយល់ ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីឈានទៅដល់ការធ្វើកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ លើការអនុវត្តក្រមនីតិវិធីព្រហ្មទណ្ឌឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមបទប្បញ្ញត្តិច្បាប់ជាធរមាន ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជាពីសាធារណជនទូទៅ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ស្វាហាប់ និងទស្សនវិស័យកំណែទម្រង់របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋលេខាធិការ បានបន្ថែមថា អង្គសិក្ខាសាលានៅថ្ងៃនេះ ក៏ជាការពង្រឹងកិច្ចសហការឱ្យកាន់តែល្អប្រសើរឡើងរវាង មន្ត្រីនគរបាលយុត្តិធម៌ ជាមួយព្រះរាជអាជ្ញា ចៅក្រមស៊ើបសួរ និងមេធាវី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការ អនុវត្តច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ។
ឧត្តមសេនីយ៍ឯក ជា ប៊ុនថុល អនុប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ បានឡើងធ្វើបទបង្ហាញពីដែនកាតព្វកិច្ច និងភារកិច្ចនៃការអនុវត្តច្បាប់របស់មន្ត្រីនគរបាលយុត្តិធម៌ លើសំណុំរឿងជាច្រើនដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន រំលោភសេពសន្ថវៈ បណ្ដឹងរដ្ឋប្បវេណី រួមជាមួយបទល្មើសផ្សេងៗជាច្រើនទៀត ដើម្បីបង្ហាញដល់សិក្ខាកាមទាំងអស់ ដែលកំពុងមានវត្តមានក្នុងអង្គពិធី ឱ្យបានយល់ដឹងកាន់តែច្បាស់លាស់ ក្នុងការធានាប្រសិទ្ធិភាពដើម្បីអនុវត្តច្បាប់ឱ្យមានតម្លាភាព និងសុច្ចរិតភាពត្រឹមត្រូវ។
ការធ្វើបទបង្ហាញជិត១ម៉ោងរបស់លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋាន បានបង្ហាញការយល់ដឹងកាន់តែទូលំទូលាយដល់សិក្ខាកាម កាន់តែដឹងច្បាស់រវាងកិច្ចការងាររបស់អង្គភាពខ្លួន បង្កើនទំនាក់ទំនងស្អិតរមួតជាមួយស្ថាប័ន្ថអយ្យការ និងតុលាការ លើផ្លូវច្បាប់ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឡើងធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកក្នុងនាមជាថ្នាក់ដឹកនាំ ជូនដល់អង្គពិធីទាំងមូល ដើម្បីជាមូលដ្ឋានគ្រឹះមួយ សម្រាប់ការទទួលបានចំណេះដឹងថ្មី លើផែនបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសផ្សេងៗ ក្នុងបុព្វហេតុការពារសន្តិសុខជូនពលរដ្ឋ និងសង្គមជាតិមាតុភូមិជាដើម ។
សូមបញ្ជាក់ថា សិក្ខាសាលានេះ គឺនឹងធ្វើឡើងពេញមួយថ្ងៃ ដោយនៅរសៀលថ្ងៃខែដដែល លោក ប៊ុន ហុន ដែលជាប្រធានអង្គគណៈអធិបតី នឹងធ្វើការបូកសរុបលទ្ធិផល នៃសិក្ខាសាលាទាំងមូល និងការផ្តល់អនុសាសន៍សំណេះសំណាលណែនាំ ដល់សិក្ខាកាមទាំងអស់ដើម្បីទទួលបានបទចំណេះដឹង និងបទពិសោធន៍ថ្មី សម្រាប់ជាទន់បន្ថែមក្នុងការយកទៅប្រើប្រាស់ កំពុងពេលអនុវត្តភារកិច្ចការងារតាមដែនសមត្ថកិច្ចរបស់ខ្លួន៕
អត្ថបទ៖ សុភា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា