ព័ត៌មានអន្ដរជាតិ
អ្នកងប់ងុល Huawei សេរីថ្មី រអ៊ូរឿងមានលុយគ្រប់ហើយ ទៅទិញ Mate XT អត់បាន
Mate XT ជាកំពូលស្មាតហ្វូនចុងក្រោយបំផុតរបស់ក្រុមហ៊ុន Huawei ដែលទើបប្រកាសលក់ជាផ្លូវការនៅថ្ងៃសុក្រនេះ នៅក្នុងតម្លៃ២៨០០ដុល្លារ ពោលគឺស្មើនឹងជាង២ដងនៃតម្លៃ iPhone 16 Pro Max ដែលទើបប្រកាសលក់ថ្ងៃនេះដូចគ្នានៅក្នុងប្រទេសចិន។ ត្បិតមានតម្លៃថ្លៃក៏ពិតមែន ក៏ក្រុមអ្នកគាំទ្រដ៏ងប់ងុលរបស់ Huawei នៅតែបង្ហាញពីការចង់បាន ចង់ដឹង និងចង់សាកល្បងនូវកំពូលស្មាតហ្វូនថ្មីនេះដែរ ហើយដល់ថ្នាក់នៅតាមហាងលក់ទូរសព្ទធំៗរបស់ Huawei ពុំមាន Mate XT លក់ឲ្យអតិថិជនរបស់ខ្លួននោះឡើយ ដែលជាហេតុធ្វើឲ្យពួកគេសម្ដែងការខកចិត្តជាខ្លាំង។
ជានិស្សិតសកលវិទ្យាល័យមួយរូប បុរសម្នាក់ត្រកូល Ye បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំចាំនៅទីនេះតាំងពីម៉ោង១០យប់មិញ ព្រោះទូរសព្ទដែលអាចបត់៣តង់នេះ គឺជារបស់ដំបូងគេ ហើយខ្ញុំរំភើបក្នុងការគាំទ្រប្រទេសរបស់យើង។ ប៉ុន្តែវាជារឿងគួរឲ្យខកចិត្តខ្លាំង។ ពួកគេគួរតែប្រាប់ឲ្យដឹងថា ពួកយើងទិញវាមិនបាន»។
បើយោងតាម Reuters មនុស្សប្រហែល៣០នាក់នៅឈរតម្រង់ជួរនៅពីមុខហាង Huawei ក្នុងក្រុងប៉េកាំង ហើយប្រមាណជា៣០នាក់ផ្សេងទៀតឈរចាំនៅហាង Huawei ក្នុងខេត្ត Shenzhen នៅព្រឹកព្រលឹមថ្ងៃសុក្រ។
អ្នកវិភាគមួយចំនួន បានលើកឡើងថា ឧបសគ្គធំៗចំនួន២របស់ក្រុមអ្នកគាំទ្រ Huawei គឺសង្វាក់ផលិតកម្មផ្គត់ផ្គង់យឺតយ៉ាវ និងបញ្ហាតម្លៃស្មាតហ្វូនខ្ពស់ខ្លាំងចំពេលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ។
ការបញ្ជាទិញទុកមុនសម្រាប់ Mate XT បានមានចំនួនជាង ៦,៥លានគ្រឿងឯណោះ ដែលស្ទើរតែទ្វេដងនៃប្រភេទស្មាតហ្វូនអេក្រង់បត់ ដែលដាក់លក់នៅទូទាំងពិភពលោកក្នុងត្រីមាសទី២នៃឆ្នាំ២០២៤ក្នុងចំនួនប្រហែល ៣,៩លានគ្រឿង។
Huawei បានបំពាក់បន្ទះឈីប Kirin 9010 ប្រវែង 7mn លើកំពូលស្មាតហ្វូន Mate XT របស់ខ្លួន ជាមួយទំហំអេក្រង់ ១០,២អ៊ីង អាចបត់បែនបាន៣តង់។ កាមេរ៉ាទាំង៣គ្រាប់របស់ស្មាតហ្វូននេះ មានទំហំ 50MP ជាប្រភេទលេន wide, 12MP ប្រភេទ telephoto និង 12MP ប្រភេទ ultrawide។ កាមេរ៉ាមុខសម្រាប់សែសហ្វីវិញមានទំហំ 8MP ប្រភេទ wide ថតរូបបានទូលាយ និងថតវីដេអូបានដល់កម្រិត 4K។ ចំណែកទំហំថាមពលថ្មគឺ 5600mAh អាចសាកថ្មល្បឿនលឿន 60វ៉ាត់ដោយប្រើខ្សែ និង 50វ៉ាត់សាកដោយពុំប្រើខ្សែ ហើយមុខងារពិសេសគឺអាចសាកថ្មឲ្យស្មាតហ្វូនផ្សេងក្នុងល្បឿន 7.5វ៉ាត់៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ