Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក៖ អ៊ីស្រាអែល រៀបផែនការបំផ្ទុះឧបករណ៍ទាក់ទងនៅលីបង់ ១៥ឆ្នាំមកហើយ

បានផុស

នៅ

ការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងផ្ទួនៗ រញ្ជួយប្រទេសលីបង់ បានបណ្តាលឲ្យមនុស្សជាង ៣ ០០០នាក់ស្លាប់និងរបួស ហើយលីបង់ បានចង្អុលចំមុខអ៊ីស្រាអែល ថាជាអ្នកនៅពីក្រោយរឿងនេះ ខណៈបើយោងតាមប្រភពពីសហរដ្ឋអាមេរិក, តាមពិតទៅ អ៊ីស្រាអែល រៀបផែនការនេះអស់រយៈពេល១៥ឆ្នាំមកហើយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពចារកម្មអាមេរិក ប្រាប់ទៅសារព័ត៌មាន ABC News នៅថ្ងៃសុក្រទី២០ខែកញ្ញាឆ្នាំ២០២៤ថា ភ្នាក់ងារចារកម្មអ៊ីស្រាអែល «Mossad» បានចាយពេលរាប់ឆ្នាំដើម្បីរៀបចំដាក់ឧបករណ៍ ដែលអាចបញ្ជាបំផ្ទុះពីចម្ងាយបាន។

ស្របពេលជាមួយគ្នានោះ New York Times ក៏ចុះផ្សាយដែរថា ឧបករណ៍បង្កៃគ្រឿងផ្ទុះទាំងនេះចាប់ផ្តើមចែកចាយអំឡុងរដូវក្តៅឆ្នាំ២០២៣ ប៉ុន្តែប្រភពខាងលើ មិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុនឡើយ។

ភ្លាមៗក្រោយការវាយប្រហារ ប្រទេសលីបង់ ក៏ប្រកាសសង្គ្រាមធំជាមួយអ៊ីស្រាអែល ដោយនាយករដ្ឋមន្ត្រីលីបង់ Najib Mikati អះអាងថា ការវាយប្រហារទាំងនេះគឺឆ្លងផុតបន្ទាត់ក្រហមទាំងអស់ ហើយវាជាឧក្រិដ្ឋកម្មប្រឆាំងប្រជាជនដែលគ្មានអ្វីការពារ។ 

(រូបថត៖ Getty)

ទន្ទឹមនោះ មេក្រុមហេសបូឡា លោក Hassan Nasrallah ក៏ប្រកាសសង្គ្រាមដែរ ព្រោះថា អ៊ីស្រាអែលបានបើកការសម្លាប់រង្គាល ដោយវាយប្រហារសមាជិករបស់ខ្លួនរាប់ពាន់នាក់នៅទូទាំងប្រទេសលីបង់។

ពាក់ព័ន្ធការវាយប្រហារនេះ ប្រទេសលីបង់ បានហាមប្រាមប្រជាជនរបស់ខ្លួន មិនឲ្យប្រើប្រាស់ឧបករណ៍ទាក់ទងឬអាយកូម ពេលឡើងជិះយន្តហោះទៅនិងមកទីក្រុងបេរូត។

តាមពិតទៅ អ៊ីស្រាអែលក៏ចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅប្រទេសលីបង់ក្នុងឆ្នាំ ១៩៨២ដែរ ដោយសម្រេចការកាន់កាប់តំបន់ខ្លះរយៈពេល៣ឆ្នាំ ហើយក៏នាំឲ្យក្រុមហេសបូឡា កកើតឡើងក្លាយជាកម្លាំងយោធានិងនយោបាយដ៏លេចធ្លោ។ លុះមកដល់ឆ្នាំ២០០៦ អ៊ីស្រាអែល ក៏វាយលុកលីបង់ម្តងទៀត ដែលប្រតិបត្តិការនោះ ចាយពេលអស់មួយខែ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ តួលេខ​អ្នក​ស្លាប់​ដោយ​ការ​បំផ្ទុះ​ឧបករណ៍​ទាក់ទង​នៅ​លីបង់ កើន​ឡើង​ដល់​៣៧​នាក់​ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ឆ្នាំនេះ ខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ​ដូចនៅរាជធានីភ្នំពេញដែរ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

លោក ត្រាំ រើស​យក​ពិធីករ Fox News ឲ្យ​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក

ជីវិតកម្សាន្ដ៩ នាទីutes មុន

នាយ វ៉ាង ដេត ប្រាប់អ្នកស្គាល់លោកឲ្យប្រុងប្រយ័ត្ន ព្រោះគណនីហ្វេសប៊ុកត្រូវគេលួច Hack ចូលប្រើ

ព័ត៌មានជាតិ១០ នាទីutes មុន

សាកលវិទ្យល័យចំនួន៥ បានចុះMOUជាមួយគ្នាដើម្បីបង្កើតបណ្តាញមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតាមសាកលវិទ្យាល័យ

សេដ្ឋកិច្ច១៣ នាទីutes មុន

កម្ពុជារកចំណូលបានជាង ៣,៤ ពាន់លានដុល្លារ ពីការនាំចេញកសិផល កើនឡើងជិត ៥០%

Sokha Hotels

ព័ត៌មានពេញនិយម