ជីវិតកម្សាន្ដ
ប្រឡូកអាជីពសម្ដែងជាង ៣០ ឆ្នាំ Zhang Xinxiang ប្រាប់ថា គ្មានមិត្តក្នុងវិថីសិល្បៈទេ
ប្រឡូកក្នុងអាជីពសម្ដែង អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ តារាសម្តែង Zhang Xinxiang (គាត់ត្រូវបានគេស្គាល់ថាជា Zhang Wenxiang) បានព្រលយប្រយោគថា លោកគ្មានមិត្តភាព ឬរាប់អានអ្នកណាម្នាក់ទេ ក្នុងវិថីសិល្បៈមួយនេះ។
តារាសម្ដែងប្រុស វ័យ៥៧ឆ្នាំរូបនេះបានរៀបរាប់ថា ខ្លួនបានដើរតួជាឪពុករបស់អ្នកហែលទឹកប៉ារ៉ាឡាំពិក Tianqing គឺតារា Chantalle Ng នៅក្នុងរឿងភាគ Hope Afloat ។ ទិដ្ឋភាពដ៏គួរឲ្យចងចាំមួយបានឃើញតួអង្គ Xinxiang ស្រក់ទឹកភ្នែក និងអង្វរ Tianqing ឲ្យសុំទោសដែលបានបោះបង់នាងកាលពីនៅក្មេង។
ឈុតឆាកនេះមានភាពរំជើបរំជួលខ្លាំងដែលអ្នកទស្សនាជាច្រើនបានសរសេរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចិន Lianhe Zaobao ដើម្បីសរសើរ Xinxiang សម្រាប់ការសម្ដែងដែលចាក់ដោតបេះដូង។ គាត់និយាយថា Hope Alfoat គឺជាហេតុផលដែលមនុស្សបានចាប់ផ្តើមចូលទៅជិតគាត់ដើម្បីជជែកជាសាធារណៈ។
លោក Xin Xiang បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Lianhe Zaobao ថា «កាលពីមុន នៅពេលដែលខ្ញុំដើរតាមផ្លូវ មនុស្សនឹងប្រាប់ខ្ញុំថា ខ្ញុំធ្វើបានល្អ ប៉ុន្តែពួកគេគ្រាន់តែនិយាយវាពីចម្ងាយ។ ពួកគេមកពីក្រុមអាយុផ្សេងៗគ្នា សូម្បីតែក្មេងៗដែលយកតម្រាប់តាមក្មេងស្រីតូចនៅក្នុងរឿង ស្រាប់តែហៅខ្ញុំថាប៉ាប៉ា»។
Xin Xiang ក៏បានចែករំលែកដែរថា គាត់មិនដែលស្ទាក់ស្ទើរក្នុងការចង្អុលបង្ហាញចំណុចខ្វះខាត ឬចន្លោះប្រហោងក្នុងស្គ្រីប នៅពេលណាដែលគាត់ឃើញអ្វីមួយ សូម្បីតែនៅពេលដែលមិត្តរួមការងាររបស់គាត់កំពុងមើលមុខគាត់ក៏ដោយ។ ប៉ុន្តែមិត្តរួមអាជីពខ្លះបានប្រាប់គាត់ថា រក្សាភាពស្ងៀមស្ងាត់កុំនិយាយច្រើន និងធ្វើតាមស្គ្រីប ខណៈពេលដែលអ្នកដែលបានប្រដៅគាត់ថាព្យាយាម បែរលួចមើលស្រាលគាត់ទៅវិញ ។
បើតាមតារាសម្ដែងរូបនេះ ក៏បានបញ្ចាក់ថា លោកមិនមានមិត្តភ័ក្ដិក្នុងកម្មវិធី showbiz ទេ។ លោកបានរៀនរាប់ដោយបន្ថែមថា ខ្លួនក៏មានអារម្មណ៍ថាហត់នឿយក្នុងសង្គម ជាមួយអ្នកដទៃនៅខាងក្រៅការងារ។ «ខ្ញុំតែងតែនៅម្នាក់ឯងបន្ទាប់ពីថតរឿង មិនមែនថាខ្ញុំនៅឯកោទេ គឺគ្រាន់តែថា អ្នកដែលមានចរិតដូចខ្ញុំ ធ្វើឲ្យអ្នកដទៃមានការរអាក់រអួល។ ការសម្ដែងគឺហត់នឿយគ្រប់គ្រាន់ហើយ។ វាមិនមែនថាខ្ញុំមិនអាចរួមដៃគ្នាបានទេ ប៉ុន្តែខ្ញុំចង់ប្រើពេលវេលានោះដើម្បីកែលម្អការសម្ដែងរបស់ខ្ញុំ»។
គួរបញ្ចាក់ដែរថា Xinxiang ឥឡូវនេះជាតារាប្រុសឯករាជ្យ ហើយមិនបានទទួលតួនាទីដែលគាត់មិនចាប់អារម្មណ៍នោះទេ។ គាត់ក៏ជាម្ចាស់ហាងមួយ អាជីវកម្មដែលគាត់កាន់កាប់អស់រយៈពេលជាង ១០ ឆ្នាំ។ ចំណែកឯជីវិតឯកជនរបស់់លោកផ្ទាល់វិញលោកត្រូវគេដឹងថាបានរៀបការជាមួយមិត្តស្រីឈ្មោះ Zheng Xiuzhu ក្នុងឆ្នាំ ១៩៩១ ហើយពួកគេមានកូនពីរនាក់ កូនប្រុសម្នាក់ និងកូនស្រីម្នាក់ ដែលឥឡូវនេះមានអាយុ ២០ ឆ្នាំ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ដែងតែមួយរឿងសោះ ប្រេនធំៗក្នុងប្រទេសកូរ៉េរត់រក Kim Ji-won ព្រមគ្នា

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?