ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចាប់បុរសជ្វីហ្វម្នាក់ ដែលប៉ងធ្វើឃាតលោក Netanyahu
តាមការចុះផ្សាយរបស់ RT នៅថ្ងៃសុក្រទី២០ខែកញ្ញាឆ្នាំ២០២៤, អ៊ីស្រាអែល បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ Moti Maman ជាជនជាតិជ្វីហ្វ ដែលចូលរួមក្នុងគម្រោងធ្វើឃាតលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។
តាមការពិតបុរសវ័យ៧៣ឆ្នាំរូបនេះ ត្រូវចាប់ខ្លួនតាំងពីខែមុនមកម្ល៉េះ ប៉ុន្តែអ៊ីស្រាអែល ទើបតែបញ្ចេញព័ត៌មានលម្អិត កាលពីថ្ងៃព្រហសត្បិ៍ប៉ុណ្ណោះ។
តាមការបញ្ជាក់ពីក្រុមស៊ើបអង្កេតអ៊ីស្រាអែល, លោក Maman រស់នៅទីក្រុង Ashkelon ធ្លាប់ធ្វើដំណើរទៅប្រទេសអ៊ីរ៉ង់ពីរដង ហើយទទួលបានប្រាក់ឲ្យមកធ្វើសកម្មភាពក្នុងនាមភ្នាក់ងារសម្ងាត់របស់អ៊ីរ៉ង់។
ពេលទៅអ៊ីរ៉ង់លើកដំបូង, Maman ត្រូវទទួលភារកិច្ចរាយការណ៍អំពីទីតាំងអាវុធ ផ្តល់ការណ៍សម្ងាត់ និងទាក់ទងជាមួយមន្ត្រីអ៊ីស្រាអែលជាច្រើននាក់ ដើម្បីទទួលបានព័ត៌មានផ្សេងៗ។ ក្រោយមក ក្នុងការធ្វើដំណើរលើកទី២ គាត់ក៏ទទួលបញ្ជាឲ្យធ្វើឃាតលោក Netanyahu តែម្តង។
តាមការអះអាងរបស់ភ្នាក់ងារចារកម្មអ៊ីស្រាអែល, លោក Maman ទារលុយមុនចំនួន១លានដុល្លារអាមេរិក សម្រាប់សកម្មភាពធ្វើឃាតរបស់គាត់ ប៉ុន្តែអ៊ីរ៉ង់មិនព្រម ទើបក្រោយមក ភាគីទាំងសងខាងចរចាគ្នាសម្រេចនៅត្រឹម ៥ ៥៨០ដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់គាត់ បានជំទាស់ ដោយអះអាងថា ការចោទប្រកាន់ទាំងនេះ គ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
សូមបញ្ជាក់ថា អ៊ីស្រាអែលនិងអ៊ីរ៉ង់ តែងចោទគ្នាជុំវិញផែនការធ្វើឃាតមន្ត្រីកំពូលៗលើទឹកដីរៀងៗខ្លួន។ តួយ៉ាងថ្មីៗនេះ ប្រធានផ្នែកនយោបាយក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវគេធ្វើឃាតពេលបំពេញទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់ក្នុងខែកក្កដា។
សាធារណរដ្ឋឥស្លាមបានស្តីបន្ទោសអ៊ីស្រាអែលចំពោះការស្លាប់របស់លោក Haniyeh ប៉ុន្តែយ៉ាងណា អ៊ីស្រាអែលមិនបញ្ជាក់ ឬបដិសេធចំពោះរឿងនេះឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ថាមិនដកទ័ពចេញពីព្រំដែនហ្គាហ្សាដាច់ខាត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកាចមួយទៀតវាយប្រហារអាស៊ី ខណៈ៣ប្រទេស ចេញការព្រមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ស្ថានភាពទឹកជំនន់នៅហាណូយ ធូរស្រាលបន្តិច ប៉ុន្តែ វៀងចន្ទន៍ កំពុងធ្ងន់ធ្ងរ