ព័ត៌មានជាតិ
ក្រសួងសាធារណការ ធ្វើទំនើបកម្មបច្ចេកវិទ្យា បង្កើនប្រសិទ្ធភាពត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិភាក្សាលើលទ្ធផលការងារសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាលើការគ្រប់គ្រង និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារដឹកនាំរៀបចំទំនើបកម្មបច្ចេកវិទ្យានៅតាមស្ថានីយត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៃគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើលទ្ធផលការងារសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាលើការគ្រប់គ្រង និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាពីប្រព័ន្ធបច្ចេកវិទ្យាលើការគ្រប់គ្រង និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឱ្យបានរឹងមាំ ធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់ ព្រមទាំងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថវិកាជាតិក្នុងការជួសជុលថែទាំផ្លូវថ្នល់នៅទូទាំងប្រទេស។
អតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលដឹកនាំនៅក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសចាត់វិធានការក្តៅលើរថយន្តដឹកលើសទម្ងន់ដែលបានបំផ្លាញផ្លូវថ្នល់ ថែមទាំងបានដកបញ្ឈរជើងមន្រ្តីនៅតាមស្ថានីយថ្លឹងរថយន្តជាបន្តបន្ទាប់ ក្នុងបំណងក្រើនរំលឹកឲ្យមន្រ្តីពង្រឹងស្មារតីអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្តឱ្យបានត្រឹមត្រូវ និងតម្លាភាព។
លោក ស៊ុន ចាន់ថុល បានហៅការឃុតឃិតគ្នា ការអនុវត្តមិនតម្លាភាពរបស់មន្ត្រីនៅតាមស្ថានីយជញ្ជីងថ្លឹងជាមួយអ្នកដឹកជញ្ជូនទំនិញ គឺជាដំបៅមហារីកមួយដែលតែងតែរងការនិន្ទាពីប្រជាពលរដ្ឋ ជាពិសេសអ្នករកស៊ីដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនទំនិញលើសទម្ងន់កំណត់ គឺជាមូលហេតុចម្បងមួយនាំឱ្យផ្លូវឆាប់ខូច។
ដើម្បីពង្រឹងការគ្រប់គ្រងរថយន្តដឹកលើសទម្ងន់ឲ្យមានប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានបោះមួយជំហានទៀត ដោយដាក់ចេញវិធានការថ្មី ដើម្បីតាមដានការអនុវត្តការងារនៅតាមស្ថានីយថ្លឹងរថយន្ត ដោយបានដាក់បង្កប់ជញ្ជីងក្រោមដីមុនចូលដល់ស្ថានីយថ្លឹង ហើយបំពាក់កាមេរ៉ាជាច្រើនគ្រឿង ដើម្បីចាប់សកម្មភាពរថយន្តទាំងនោះ។ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាថ្មី អាចចាប់បាននូវព័ត៌មានរថយន្តចេញចូល ទម្ងន់ដឹកជញ្ជូន ការចុះបញ្ជិការរថយន្ត ព័ត៌មានឆៀក និងព័ត៌មានផ្សេងៗទៀត។ ការប្រើប្រាស់កាមេរ៉ាឆ្លាតវៃ យកបច្ចេកវិទ្យាទំនើបៗមកប្រើ ដើម្បីទប់ស្កាត់មន្ត្រីខិលខូចមួយចំនួនតូច។
លោក ស៊ុន ចាន់ថុល បានលើកឡើងពីប្រសិទ្ធភាពនៅស្ថានីយថ្លឹងរថយន្តព្រែកឯងដែលមុនដាក់ប្រើវិធានការ នៅស្ថានីយថ្លឹងរថយន្តព្រែកឯង មន្ត្រីរាយការណ៍មានរថយន្តថ្លឹងត្រឹមជាង ២០០ គ្រឿងប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែក្រោយពេលចាត់វិធានការដោយបំពាក់កាមរ៉ាមានរថយន្តចូលថ្លឹងរហូតដល់ទៅជាង ១០០ គ្រឿងក្នុងមួយថ្ងៃ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ