Connect with us

ព័ត៌មានជាតិ

មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង​បង្ហើប​ តម្លៃស្រូវឆ្នាំនេះ​ប្រហាក់ប្រហែលឆ្នាំមុន

បានផុស

នៅ

កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ក្រោយ​ពី​មាន​ស្ត្រី​ម្នាក់ជាកសិករ​រស់នៅក្នុងឃុំធិបតី ស្រុក​​គាស់ក្រឡ ខេត្តបាត់ដំបង​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គមដោយ​ត្អួញត្អែថា ទិន្នផល​ស្រូវមានតម្លៃថោក​មិនរួច​ថ្លៃធ្វើ​ផង​នោះ មន្ត្រី​នៃ​មន្ទីរពាណិជ្ជកម្មខេត្ត បាន​ចុះ​ពិនិត្យ​​ទៅលើ​សកម្មភាព​របស់​កសិករ​ដោយ​ផ្ទាល់​បាន​ឱ្យ​ដឹង​ថា ភាគតិច​ណាស់​ដែល​តម្លៃ​ស្រូវ​​ធ្លាក់​ចុះ ហើយ​ការ​ធ្លាក់​ថ្លៃ​អាចពាក់ព័ន្ធគុណភាព​ស្រូវ​ថយចុះ ទើប​ឈ្មួញ​ឱ្យ​​តម្លៃ​តាមជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ត្រី​នៃ​មន្ទីរកសិកម្មខេត្តបាត់ដំបង​បានឲ្យ «កម្ពុជាថ្មី» ដឹង​ថា តម្លៃ​ស្រូវឆ្នាំនេះ​បើធៀបក្នុងឆ្នាំ២០២៣ តម្លៃ​ប្រហាក់ប្រហែលឆ្នាំ​២០២៣ ឬ​អាច​លើស​ឆ្នាំ​មុន​បន្តិច​បន្តួច​។ ប៉ុន្តែ​បើសិន​ជា​​ចុះតម្លៃខ្លះ​ ក៏អាស្រ័យលើ​​គុណភាព​គ្រាប់​​ស្រូវ​ផង​ដែរ។

មន្ទីរពាណិជ្ជកម្ម​ខេត្ត​បាត់ដំបងបាន​បង្ហាញ​អំពីតម្លៃស្រូវ​ដែលឈ្មួញកណ្ដាល​ប្រមូលទិញ នៅ​ក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ នាថ្ងៃទី១៩ ខែកញ្ញា ​​ក្នុងតម្លៃមិនក្រោមឆ្នាំមុន​នោះទេ ក្នុងនោះមានដូចជា ស្រូវស្រង៉ែតម្លៃ ១,១៣០ រៀល​ ទៅ ១,១៦០​រៀល​/គីឡូក្រាម (គុណភាពល្អ) និងស្រូវ​ស្រង៉ែ ដែល​ក្រោមគុណភាពតម្លៃ ១,០០០រៀល ទៅ​ ១,០៥០រៀល​/គីឡូក្រាម ។

ប្រភព​ដដែល​​បន្តថា បើតម្លៃស្រូវដឹក​ដល់រោងម៉ាស៊ីន ស្រូវ​សែនក្រអូប (SKO) តម្លៃ ១,៤១៥រៀល/គីឡូក្រាម , ស្រូវ​ស្រង៉ែ តម្លៃ ១,២០០រៀល/គីឡូក្រាម , ស្រូវ OM5451 តម្លៃ ១,១០០រៀល/គីឡូក្រាម ។

បើ​គឹត​ត្រឹម ខែកញ្ញា ឆ្នាំ២០២៤ ស្រូវ​​សែន​​ក្រអូប (SKO) តម្លៃ ១,៣០៨-១,៤១៥ រៀល​/គីឡូក្រាម, ស្រូវស្រង៉ែ តម្លៃ១,២០០រៀល ទៅ​១,៣៤៦រៀល​/គីឡូក្រាម, ស្រូវ OM5451 តម្លៃ ៩២៤រៀល ទៅ ១,០៥១រៀល​/ គីឡូក្រាម។ បើ​ធ្វើការ​ប្រៀបធៀប​តម្លៃក្នុង​ខែ​​តែមួយ ក្នុងឆ្នាំ២០២៣ គឺ​ស្រូវសែនក្រអូប (SKO) តម្លៃ ១,១៦៧ រៀល​ ទៅ ១,៤០០ រៀល​/គីឡូក្រាម, ស្រូវស្រង៉ែ​តម្លៃ ១,១៤០រៀល ទៅ​ ១,៣៥០រៀល​/គីឡូក្រាម ,ស្រូវ OM5451 តម្លៃ ១,០៥០​រៀល​ ទៅ ១,៣០០​រៀល​/គីឡូក្រាម ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម