សេដ្ឋកិច្ច
ក្រុមហ៊ុននាំចេញអង្ករ ចុះកិច្ចសន្យាទិញស្រូវផ្ការំដួល និងសែនក្រអូប០១ ពីកសិករជាង ៨០០ តោន
ក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា(CACC) នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះកិច្ចសន្យាលើការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គប្រភេទផ្ការំដួល និងសែនក្រអូប០១ ប្រមាណ ៨១៦តោន ជាមួយសហគមន៍កសិកម្មចំនួន៤ និងពូជគ្រឹះ ១៥ តោន ជាមួយសហគមន៍កសិកម្មចំនួន១ នៃខេត្តកំពង់ឆ្នាំង ដែលសរុបទាំង៥សហគមន៍ ស្មើនឹងចំនួនអ្នកផលិតប្រមាណ២៧៣ គ្រួសារ មានផ្ទៃដីសរុប ៥៥៥ហិកតា។
ពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មនេះ ត្រូវបានរៀបចំឡើងក្រោមវត្តមាន លោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង តំណាង ងិន ហ៊ុន ប្រធានមន្ទីរ, និងមានការចូលរួមពីលោកស្រី យឹម សុខា ប្រធានការិយាល័យកសិឧស្សាហកម្ម នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង, លោក ឆុង សុផល ប្រធានគម្រោង FNN, លោក កង ឃឿង ប្រធានគម្រោងអេមរុរ៉ាយស៍ និងCACC រួមជាមួយនឹងវត្តមានរបស់ប្រធាន និងតំណាងសហគមន៍កសិកម្ម និងដៃគូពាក់ព័ន្ធនានាសរុបប្រមាណ២០រូប។
ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្រូវសរីរាង្គ និងការផលិតពូជគ្រឹះ ប្រភេទនាងអុក នាងអំ ម្លិះក្រហម និងស្រង៉ែ ក្នុងខេត្តកំពង់ឆ្នាំង រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនអេមរុរ៉ាយស៍ និង CACC និងដើម្បីធានាបាននូវទីផ្សារដែលមានស្ថិរភាព តម្លៃប្រកួតប្រជែង និងតម្លៃបុព្វលាភជូនដល់កសិករដែលផលិតអនុលោមតាមស្តង់ដារបទដ្ឋានសរីរាង្គ ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាកសិករក្នុងតំបន់៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកាចមួយទៀតវាយប្រហារអាស៊ី ខណៈ៣ប្រទេស ចេញការព្រមាន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង