សន្តិសុខសង្គម
ស្ត្រីម្នាក់ មិនដឹងជាមានវិបត្តិអ្វី យកកាំបិត អារ.កសម្លាប់ខ្លួនស្លាប់ក្នុងថ្លុកឈាម បន្សល់ទុកកូនស្រីឱ្យកំព្រា
ភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ត្រីម្នាក់មិនដឹងមានវិបត្តិអ្វី បានជាយកកាំបិតចិតផ្លែឈើមកអារ.កខ្លួនឯងបញ្ចប់ជីវិត ដេកស្លាប់ក្នុងថ្លុកឈាម បន្សល់ទុកឱ្យកូនស្រីកំព្រាម្តាយ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង ០១ នឹង ៥០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ញឹប សុវតី អាយុ៣៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីកូនបង្កើតរបស់ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុសព្វថ្ងៃខ្លួនរស់នៅជាមួយម្តាយតែ០២នាក់នោះទេ ដោយឪពុករបស់ខ្លួនមានបេសកកម្មធ្វើការនៅតាមខេត្ត។ នៅថ្ងៃកើតហេតុ ខ្លួនបានឃើញម្តាយមានអាការៈចម្លែក ដើរចុះដើរឡើងពេញផ្ទះ។ ភ្លាមៗកូនស្រីបានសួរទៅកាន់ម្តាយថា « ម៉ាក់កើតអី អត់ស្រួលខ្លួនមែនទេ មិចៗយកថ្នាំលេប » ប៉ុន្តែម្តាយមិនបានឆ្លើយតបអ្វីសូម្បីមួយម៉ាត់។
លុះមកដល់វេលាម៉ោង១១ព្រឹក កុមារីខាងលើក៏បានឡើងទៅលើ ដើម្បីងូតទឹករៀបចំខ្លួនទៅរៀន ស្របពេលឡើងទៅលើមិនទាន់បានងូតទឹកផង ក៏ស្រាប់តែឮសម្លេងទឹកហូរនៅជាន់ក្រោម ខណៈនោះកូនស្រី បានរត់ចុះមកក្រោមគោលបំណងទៅបិទទឹក ក៏ស្រាប់តែប្រទះឃើញម្តាយរបស់ខ្លួន ដេកលើថ្លុកឈាម ដោយឃើញមានកាំបិតចិតផ្លែឈើ១នៅជាប់នឹងខ្លួនម្តាយ ហើយឃើញបំពង់កម្តាយ មានស្នាមដាច់ ទើបកុមារីជាកូនស្រី បានរត់ទៅយកក្រណាត់រុំបំពង់កម្តាយកុំឱ្យហូរឈាមរួច ប្រញាប់ទាក់ទងរករថយន្តពេទ្យ ដើម្បីជួយទាន់ពេលវេលា។ ប៉ុន្តែជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិត មុនពេលរថយន្តសង្គ្រោះមកដល់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាមន្ត្រីជំនាញផ្នែកកោសល្យវិច័យ បានមកដល់រួចធ្វើការត្រួតពិនិត្យសព ។ បន្ទាប់ពីត្រួតពិនិត្យរួច សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ ៖ សុខា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នករស់នៅតាមដងទន្លេមេគង្គ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកនឹងហក់ឡើងខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកាចមួយទៀតវាយប្រហារអាស៊ី ខណៈ៣ប្រទេស ចេញការព្រមាន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌធ្វើមហាជនមានការភ្ជាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង