Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម

បានផុស

នៅ

តាមរយៈគណនីហ្វេសប៊ុកផ្លូវការណ៍ នារាត្រីថ្ងៃទី២០ ខែកញ្ញា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ដើម្បីដកអាវុធនយោបាយចេញពីដៃក្រុមជ្រុលនិយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុន ម៉ាណែត បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីបានពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយសម្រេចថា ដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នេះ តទៅ។

បើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី មូលហេតុដែលនាំឱ្យកម្ពុជាសម្រេចដកខ្លួនចេញពីគម្រោងCLV-DTA គឺព្រោះតែកាលពីពេលកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកប្រធានបទគម្រោងCLV-DTA នេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

សម្ដេចធិបតី អះអាងថា ក៏ព្រោះតែការខ្វាយរបស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឱ្យយកគម្រោង CLV-DTA ធ្វើជាឈ្នាន់បោកប្រាស់ពលរដ្ឋ, សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយបានសម្រេចចិត្តថា នឹងដកកម្ពុជាចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ។

សម្ដេចប្រមុខរដ្ឋាភិបាល​ សង្កត់ធ្ងន់ដូច្នេះ៖ «ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយ ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អះអាងថា កម្ពុជា នឹងបន្តអភិវឌ្ឍលើទឹកដីរបស់ខ្លួនតទៅទៀត ជាមួយនឹងកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា”។ នេះជាការបន្ថែមរបស់សម្ដេច ហ៊ុន ម៉ាណែត។

បន្ទាប់ពីសម្រេចដកកម្ពុជាចេញពីគម្រោង CLV-DTA សម្ដេចធិបតី បានវាយតម្លៃថា ក្រុមជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារឱ្យកម្ពុជាដកខ្លួនចេញ។ ប៉ុន្តែបើតាមសម្ដេចនាយករដ្ឋមន្ត្រី ក្រោយរដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV-DTA ក្រុមជ្រុលនិយមបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកថា ការដកខ្លួនចេញពីគម្រោងCLV-DTA ជាជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ព្រោះតែថារាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកជំនាញ៖កម្ពុជារំពឹងថាការកាត់បន្ថយអត្រាការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិកទាក់ទាញលំហូវិនិយោគ​

កីឡា២ ម៉ោង មុន

កីឡាការិនី​ខ្មែរ-កាណាដា Melania Joy សោក​ស្តាយ​មិន​អាច​មក​ជួយ​ក្រុម​នារី​កម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង​បើកទ្វារ​ទទួល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​សង្កាត់​ច្បារអំពៅ​ ដាក់​​របាំង​មិន​ឲ្យ​រថយន្ត​ធំ​​បើក​ក្រោម​ស្ពាន​ព្រោះ​ខ្លាច​ប៉ះ​​តួ​ស្ពាន​

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាលស្រុកស្នួល ប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ សពចំនួន ៥នាក់ ជួបគ្រោះថ្នាក់ចរាចកាលពីយប់ម៉ិញនេះ

Sokha Hotels

ព័ត៌មានពេញនិយម