Connect with us

សន្តិសុខសង្គម

រក​ឃើញ​សាកសព​២​នាក់ និង​ម្នាក់ទៀត​រក​មិនទាន់​ឃើញ ក្នុង​ហេតុ​ការណ៍​លិច​ទូក​ដឹក​ដំឡូង​មី នៅ​ស្រុក​ចិត្រ​បុរី

បានផុស

នៅ

ក្រចេះ​ ៖ នៅវេលា​ម៉ោង ១៤និង២០​នាទី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ មាន​ហេតុ​ការណ៍​លិច​ទូក​ដឹក​ដំឡូង​មី មួយ​គ្រឿង នៅ​ចំណុច​បឹងរាំង ក្នុងភូមិ​ខ្នង​ពស់ ឃុំ​ដារ ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ចំនួន ៥​នាក់ ធ្លាក់ចូល​ក្នុង​ទឹក​បឹង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ដ៏​រន្ធត់​ខាងលើ​នេះ បាន​បណ្តាល​ឱ្យ​មនុស្ស ចំនួន ៣​នាក់ ក្នុងចំណោម​អ្នក​រួម​ដំណើរ​លើ​ទូក​ជាមួយគ្នា ទាំង ៥​នាក់​  បាន​លង់ទឹក​ស្លាប់ និង​មនុស្ស​២​នាក់​ផ្សេងទៀត នៅ​រស់រាន​មាន​ជីវិត។

អ្នករួមដំណើរ​លើ​ទូក​ទាំង ៥​នាក់ រួមមាន​៖   ១.​ឈ្មោះ សុង ចំរើន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ មាន​ទី​នៅ​ភូមិ​ល្វា​ទង ឃុំ​បុស​លាវ (​តៃកុង​ទូក​)(​នៅមាន​ជីវិត​) ២.​ឈ្មោះ បឹង ឈាង ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ​(​នៅមាន​ជីវិត​) ៣.​ឈ្មោះ បឹង ឆោម ភេទ​ប្រុស អាយុ ២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​ស្លាប់​) ៤.​ឈ្មោះ បឹង ឆៃ​ម៉ាំង ភេទ​ប្រុស អាយុ ១៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​ស្លាប់​) និង ទី​៥.​ឈ្មោះ បាវ ថៃ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អញ្ចាញ ឃុំ​ដារ (​កំពុង​បាត់​ខ្លួន​)។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កម្លាំង​ប្រដាប់អាវុធ ដឹកនាំ​ដោយ​លោក យិន វណ្ណៈ អភិបាលស្រុក​ចិត្រ​បុរី អភិបាលរង អាជ្ញាធរ​មួលដ្ឋាន បាន​សហការ​រក​ឃើញ​សាកសព​ចំនួន ២​នាក់ ៖ ១.​ឈ្មោះ បឹង ឆោម​ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​ស្លាប់​) ២.​ឈ្មោះ បឹង ឆៃ​ម៉ាំង ភេទ​ប្រុស អាយុ ១៣​ឆ្នាំ​(​ស្លាប់​) ។

​យោងតាម​ការសាកសួរ អ្នក​បើកទូក របស់​សមត្ថកិច្ច បាន​ឱ្យ​ដឹង​ថា មូលហេតុ ដែល​បណ្តាលអោយ​លិច​ទូក​ខាងលើ គឺ​បណ្តាល​មក ពី​ខ្យល់​ខ្លាំង និង​មាន​រលក​ទឹក​វៃ​ទូក​ឱ្យ​លិច។

​ប្រភព​ដដែល​បន្តថា ទូក​ដឹក​ដំឡូង​នោះ គឺ​ខ្ចី​ទូក​វត្ត​ថ្មី យកមក​ដឹក​ដំឡូង​មី ដែល​ដក​ដណ្ដើម​ពី​ទឹកជំនន់ និង​ដឹក​ឆ្លង​បឹងរាំង ព្រែក​តេ ដើម្បី​យកមក​លក់​នៅ​ខាង​ឃុំ​ដារ ប៉ុន្តែ​ជា​អកុសល​ក៏​ជួប​ឧបទ្ទវហេតុ​លិច​ទូក​កណ្តាល​បឹង​តែម្តង ។

​ដោយ​ឡែក​បុរស​ម្នាក់ទៀត ដែល​បាត់​ខ្លួន ឈ្មោះ បាវ ថៃ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ គឺ​រក​ពុំទាន់​ឃើញ​នៅឡើយ​ទេ។

​បច្ចុប្បន្ន អ្នក​បាត់​ខ្លួន ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ និង​អាជ្ញាធរ មាន​សមត្ថកិច្ច​កំពុង អន្តរាគមន៍ និង​បាន​ប្រើប្រាស់ ទូក​អេ​វ ទូក​ឈើ​ចំនួន ០៧​គ្រឿង ដើម្បី​ស្វែងរក​អ្នក​បាត់​ខ្លួន ចំពោះ​សាកសព ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​អន្តរាគមន៍ ស្នងការ​ខេត្ត បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម្នាក់ទៀត​កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​បន្ត៕

ដោយ ៖ ប្រុ​ញ វិធិ​ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម