Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួបប្រជុំគ្នាបន្ទាន់​ផ្តោតលើ​​វិបត្តិ​នៅ​លីបង់

បានផុស

នៅ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រក្នុងសម័យប្រជុំបន្ទាន់មួយជុំវិញបញ្ហាក្នុងប្រទេសលីបង់ បន្ទាប់ពីមានការផ្ទុះឡើងនៃការបាញ់ឆ្លងព្រំដែនរវាងកងកម្លាំង ហេសបូឡានិងកងកម្លាំងអ៊ីស្រាអែល និងការបំផ្ទុះឧបករណ៍ទំនាក់ទំនងដ៏សាហាវសំដៅទៅលើសមាជិកនៃក្រុមសកម្មប្រយុទ្ធ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Rosemary DiCarlo អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព បាននិយាយថា មានការវិវឌ្ឍន៍គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេសលីបង់ បានកើតឡើងបន្ទាប់ពីមានអរិភាពស្ទើរតែរាល់ថ្ងៃ​ក្នុងរយៈពេល​ជិតមួយឆ្នាំឆ្លងកាត់ខ្សែបន្ទាត់​​ការពារ​ព្រំ​ដែន​ដែលបំបែកអ៊ីស្រាអែល និងលីបង់។ លោកស្រីថា៖«ការផ្លាស់ប្តូរទាំងនេះគឺជាការរំលោភបំពាននិងរំលោភលើដំណោះស្រាយ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខ»។

ជាមួយគ្នានេះលោក Abdallah Bou Habib រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសលីបង់បាននិយាយថា «អ៊ីស្រាអែល បានបំពានគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ និងកំណត់គោលដៅលើជនស៊ីវិលដោយមិនលើកលែង»។ លោកបានអំពាវនាវឱ្យក្រុមប្រឹក្សាថ្កោលទោសការវាយប្រហារនាពេលថ្មីៗនេះ អនុវត្តដំណោះស្រាយ ១៧០១ និងឈរនៅខាងស្តាំនៃប្រវត្តិសាស្ត្រ។

ថ្លែងក្នុងនាមក្រុមអារ៉ាប់ តំណាងអចិន្ត្រៃយ៍របស់ប្រទេសស៊ីរីប្រចាំនៅអង្គការសហប្រជាជាតិ លោក Koussay Aldahhak បាននិយាយថា ការវាយប្រហារដ៏បំផ្លិចបំផ្លាញនាពេលថ្មីៗនេះ ត្រូវបានដាក់ពង្រាយដោយមិនគិតពីច្បាប់អន្តរជាតិ ឬចំពោះមនុស្សជាតិឡើយ។

លោកបាននិយាយថា ក្រុមអារ៉ាប់ទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខថ្កោលទោសអំពើភេរវកម្មឮនេះ និងការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា និងការវាយប្រហារលើប្រទេសផ្សេងទៀតរួមទាំងស៊ីរីផងដែរ។ លោក Aldahahak ក្នុងនាមតំណាងប្រទេសស៊ីរីលោកថ្កោលទោសការឈ្លានពាន និងអំពើភេរវកម្មដែលកំពុងបន្តប្រឆាំងនឹងប្រជាជនលីបង់។

(រូបភាព៖ UN)

ដោយឡែកលោក Danny Danon តំណាងអចិន្ត្រៃយ៍របស់អ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសរបស់លោកមិនបានស្វែងរកការបង្កសង្រ្គាមទេ ដោយបញ្ជាក់ថា នៅថ្ងៃទី៨ខែតុលា នៅពេលដែលពលរដ្ឋអ៊ីស្រាអែលនៅភាគខាងត្បូងត្រូវបានវាយប្រហារដោយក្រុមហាម៉ាស ក្រុម ហេសបូឡា បានបាញ់គ្រាប់រ៉ុក្កែតរាប់រយគ្រាប់។

ចាប់តាំងពីពេលនោះមក គ្រាប់រ៉ុក្កែតជាង៨០០០បានធ្លាក់លើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ៤៦នាក់ និង ២៩៤ នាក់ទៀតរងរបួស។ លោក Danon បានបន្ថែមថា គោលបំណងរបស់អ៊ីស្រាអែលគឺ «ស្តារសន្តិសុខដល់ព្រំដែនភាគខាងជើងរបស់យើង និង នាំប្រជាជនរបស់យើងត្រឡប់ទៅផ្ទះវិញ»។

ពាក់ព័ន្ធបញ្ហានេះលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងខ្ពស់នៅទូទាំងខ្សែបន្ទាត់ពណ៌ខៀវ រួមទាំងការវាយប្រហារដ៏សាហាវដែលយើងបានឃើញនៅក្រុង Beirut ថ្ងៃនេះ»។

លោកបានជំរុញឱ្យភាគីទាំងអស់បន្ថយភាពតានតឹងជាបន្ទាន់ អនុវត្តការអត់ធ្មត់ និង ត្រឡប់ទៅជាបន្ទាន់នូវការបញ្ឈប់អរិភាព និងអនុវត្តឱ្យបានពេញលេញនូវដំណោះស្រាយ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ដោយ​ព្រមាន​ថា តំបន់​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​គែម​នៃ​មហន្តរាយ​មួយ ខណៈការ​ខិតខំ​ទាំងអស់​គួរតែ​ផ្តោត​លើ​ការ​ស្វែងរក​ដំណោះស្រាយ​ការទូត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម