ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងបញ្ចប់ការជួញដូរដោយធ្លាក់ចុះ ប៉ុន្តែកើនឡើងសម្រាប់អត្រាប្រចាំសប្ដាហ៍
តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ប៉ុន្តែនៅតែមើលឃើញពីកំណើនសម្រាប់អត្រាប្រចាំសប្ដាហ៍ ដែលជំរុញដោយការកាត់បន្ថយអត្រាការប្រាក់របស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ៣៩ សេន ឬ ០,៥២ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៤,៤៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក ម៉ាក WTI បានធ្លាក់ចុះ ៣ សេន ឬ ០,០៤ ភាគរយ មកនៅត្រឹម ៧១,៩២ ដុល្លារ/បារ៉ែល។
តម្លៃប្រេងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានបង្ហាញពីនិន្នាការធ្លាក់ចុះ ដោយសារតែប្រទេសដែលប្រើប្រេងធំៗបានជួបនូវបញ្ហាសេដ្ឋកិច្ច ដោយកម្សោយតម្រូវការ និងផលិតកម្ម។ យ៉ាងណាមិញ តម្លៃប្រេងទាំង២ ប្រចាំសប្ដាហ៍នេះ នៅតែបង្ហាញពីកំណើនច្រើនជាង ៤ ភាគរយ។
នេះបង្ហាញថា តម្លៃប្រេងបានងើបស្ទុះឡើងវិញ បន្ទាប់ពីតម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះដល់ ៦៩ ដុល្លារ/បារ៉ែល កាលពីថ្ងៃទី ១០ ខែកញ្ញា ដែលជាតម្លៃទាបបំផុត ក្នុងរយៈពេល ៣ ឆ្នាំ។
កាលពីថ្ងៃព្រហស្បតិ៍ តម្លៃបានកើនឡើង១ភាគរយ ក្រោយធនាគារកណ្ដាលអាមេរិក សម្រាប់ចិត្តកាត់បន្ថយអត្រាការប្រាក់ប្រមាណ ០,៥ ភាគរយ។ ជាធម្មតា វិធានការបែបនេះតែងជំរុញសកម្មភាពសេដ្ឋកិច្ច និងតម្រូវការថាមពល ដែលធ្វើឱ្យតម្លៃប្រេងកើនឡើង។ យ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួននៅតែមានការព្រួយបារម្ភអំពីអត្រាអត់ការងារធ្វើនៅអាមេរិក ដែលអាចមានបន្ទុកសម្រាប់សេដ្ឋកិច្ច នៅមានសម្ពាធលើតម្រូវការ និងផលិតកម្ម។
ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងនៅមជ្ឈិមបូព៌ា រវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធលីបង់ ហេសប៊ូឡា ក៏បង្កក្ដីបារម្ភផងដែរ ចំពោះការផ្គត់ផ្គង់ប្រេង ដែលអាចធ្វើឱ្យតម្លៃប្រេងស្ទុះងើបឡើងវិញ។ ប៉ុន្តែតម្រូវការខ្សោយនៅចិន ដែលជាប្រទេសប្រើប្រេងធំបំផុតនៅលើពិភពលោក អាចបន្តរាំងស្ទះដល់កំណើននេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា