ព័ត៌មានជាតិ
ក្រសួងការងារ និងក្រសួងព័ត៌មាន នឹងរួមគ្នាបង្កើនផ្សព្វផ្សាយពីវិស័យការងារ និងសន្តិសុខសង្គមដល់មហាជន
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងសហការជាមួយក្រសួងព័ត៌មាន ដើម្បីបង្កើនការផ្សព្វផ្សាយព័ត៌មាន និងមាតិកានានា ពាក់ព័ន្ធទៅនឹងវិស័យការងារសន្តិសុខ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់មហាជនបានយល់ដឹងឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

គម្រោងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរួមគ្នានេះ ត្រូវបានតំណាងក្រសួងទាំងពីរ បានបើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់គ្នាមុននឹងអនុវត្តជាផ្លូវការនាពេលខាងមុខនេះ ដែលកិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមសហធិបតីភាព លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក ហួត ឃាងវេង រដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។
បើតាមលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ដែលផ្តល់ឱកាសដល់ក្រសួងទាំងពីរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សព្វផ្សាយព័ត៌មាន និងមាតិកានានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទៅក្នុងបណ្ដាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន ក្នុងន័យដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ