Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា បង្ហើបថា ឈុតច្បាំងគ្នាក្នុងរឿងនាងនាថ វគ្គ២ មិនប្រើតួជំនួសឡើយ ខណៈតួប្រុសរបួសពិតៗ

បានផុស

នៅ

“ជើងមេឃពណ៌ស្វាយ” ឬនាងនាថ វគ្គ២ មានភាពខុសប្លែកពីវគ្គ១ ខ្លាំង ដោយផលិតករបានបញ្ចូលនូវឈុត action (វាយគ្នា) ច្រើន ដើម្បីបង្ហាញថា ផលិតកម្ម LD មានសមត្ថភាពក្នុងការផលិតឈុតឆាកទាំងនេះ ដូចទៅនឹងកុនបរទេសដែរ ទោះបីជានៅមានកម្រិតក៏ដោយ។ នេះបើតាមការលើកឡើងរបស់ លោក លៀក លីដា ផលិតករ និងជាម្ចាស់ផលិតកម្ម LD ភាពយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតកររូបនេះ បញ្ជាក់ថា ក្នុងការផលិតកុនមួយរឿងនេះ លោកនិងក្រុមការងារ បានសម្រិតសម្រាំងខ្លាំងណាស់ក្នុងការផលិត ពិសេសត្រង់ឈុតច្បាំងគ្នា។ លោកថា ក្នុងកិច្ចការនេះ លោកមានជំនួយពី Director ២នាក់ និង Co-director ម្នាក់ផង ទើបអាចបញ្ចប់ឈុតធំនេះទៅបាន។

ទន្ទឹមនេះ លោកក៏បានបង្ហើបពីឈុតដែលពិបាកក្នុងការផលិត ដោយផ្តោតលើឈុតវាយគ្នាតែម្តង។ លោកថា “ជាក់ស្តែង សម្រាប់ឈុតធំៗ ឈុតច្បាំងគ្នា បើទោះបីជាតួអង្គសម្តែងម្នាក់ៗ​ បានហ្វឹកហាត់ប៉ុន្មានខែហើយក៏ដោយ ក៏នៅតែមានការភ្លាត់ស្នៀត ពិសេសតួប្រុស ក៏ត្រូវរបួសជាច្រើនកន្លែងដូចជាប៉ោងក្បាល របួសកែងដៃ និងជើងទៀតផង។

លោកបន្ថែមទៀតថា ផលលំបាកមួយទៀតសម្រាប់ក្រុមការងាររបស់លោក គឺបញ្ហាអាកាសធាតុ ដោយសារតែទីតាំងខ្លះ លោកត្រូវថតលើភ្នំ ប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង ខណៈឈុតខ្លះតម្រូវថតទល់ភ្លឺថែមទៀត។ តួយ៉ាង សូម្បីតែការសង់បន្ទាយទ័ព ក៏ជាការលំបាកមួយទៀតសម្រាប់ក្រុមការងារលោកផងដែរ ដោយសារតែត្រូវចំណាយពេលដឹកជញ្ជូនឬស្សីពីកន្លែមួយ ទៅកន្លែងមួយ ដើម្បីសាងសង់ជាបន្ទាយ និងត្រូវជញ្ជូនរាប់សិបជើងឯណោះ។

គួរជម្រាបថា ខ្សែភាពយន្ដខ្នាតធំរឿង “ជើងមេឃពណ៌ស្វាយ” ឬ ប្រវត្ដិស្នេហ៍នាងនាថ វគ្គ២ មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

​ក្រុមហ៊ុនវិនិយោគអន្តរជាតិ​ NextBold Capital ត្រៀមទុនវិនិយោគប្រមាណ១០០លានដុល្លារសម្រាប់វិស័យ SMEs នៅ​ប្រទេស កម្ពុជា វៀតណាម និងឡាវ

ជីវិតកម្សាន្ដ៨ នាទី មុន

លោក លៀក លីដា បង្ហើបថា ឈុតច្បាំងគ្នាក្នុងរឿងនាងនាថ វគ្គ២ មិនប្រើតួជំនួសឡើយ ខណៈតួប្រុសរបួសពិតៗ

ព័ត៌មានជាតិ១១ នាទី មុន

គ្រួសារក្រីក្រ និងចាស់ជរាគ្មានទីពឹង ៤២ គ្រួសារ ទទួលអំណោយ​ពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ

សន្តិសុខសង្គម៣៤ នាទី មុន

សមត្ថកិច្ចរកឃើញសពបុរសម្នាក់ទៀតព្រឹកនេះ ករណីលិចទូកនៅខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

វៀតណាម​នាំចេញ​កៅស៊ូ ១,៧ ប៊ីលាន​ដុល្លារ​ ក្នុង​រយៈ​ពេល​ ៨ ខែ ​

Sokha Hotels

ព័ត៌មានពេញនិយម