ព័ត៌មានអន្ដរជាតិ
វៀតណាមនាំចេញកៅស៊ូ ១,៧ ប៊ីលានដុល្លារ ក្នុងរយៈពេល ៨ ខែ
ការនាំចេញកៅស៊ូរបស់វៀតណាម បានឈានដល់ជាង ១,៧ ប៊ីលានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសុក្រ។
ក្នុងអត្រាកំណើននេះ វៀតណាមរំពឹងថានឹងរកចំណូលប្រចាំឆ្នាំបានពី ៣-៣,៥ ប៊ីលានដុល្លារ ពីការនាំចេញកៅស៊ូនៅឆ្នាំនេះ ដោយកើនឡើងពី ២០០-៤០០ លានដុល្លារ បើធៀបនឹងឆ្នាំមុន។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ប្រទេសបាននាំចេញកៅស៊ូប្រហែល ២០៩ ៧២៦ តោន នៅខែសីហា ក្នុងតម្លៃជិត ៣៤៥ លានដុល្លារ ដោយកើនឡើង ១២,៧ ភាគរយ បើគិតជាបរិមាណ និង ១២ ភាគរយ បើគិតជាតម្លៃ ធៀបទៅនឹងខែកក្កដា។
តម្លៃកៅស៊ូនាំចេញជាមធ្យមគឺ ១ ៦៣៧ ដុល្លារ/តោន ដោយធ្លាក់ចុះប្រហែល ១,១ ភាគរយ ក្នុងអត្រាប្រចាំខែ ប៉ុន្តែកើនឡើងប្រមាណ ២៦,៨ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ។
ទិន្នន័យបង្ហាញថា ការនាំចេញកៅស៊ូរបស់ប្រទេស មានប្រហែល ១,១២ លានតោន ក្នុងតម្លៃ ១,៧៦ ប៊ីលានដុល្លារ ក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ ដោយធ្លាក់ចុះ ៧,២ ភាគរយ បើគិតជាបរិមាណ និងកើនឡើង ៨,៤ ភាគរយ បើគិតជាតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ