Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចរកឃើញសពបុរសម្នាក់ទៀតព្រឹកនេះ ករណីលិចទូកនៅខេត្តក្រចេះ

បានផុស

នៅ

នៅវេលាម៉ោងប្រមាណជា ៨និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានរាវរកឃើញសាកសពបុរសម្នាក់ទៀតហើយ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ ក្នុងឧបទ្ទវហេតុ លិចទូកដឹកដំឡូងមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សពជនរងគ្រោះមានឈ្មោះ បាវ ថៃ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។

គូសបញ្ជាក់ថា កាលពីវេលាម៉ោង១៤និង២០នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ មានហេតុការលិចទូកដឹកដំឡូងមី មួយគ្រឿងនៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះ បណ្តាលឲ្យមនុស្សប្រុសចំនួន៥នាក់ ធ្លាក់ចូលក្នុងទឹកបឹង។

ក្នុងនោះ បណ្តាលឲ្យមនុស្ស៣នាក់លង់ទឹកស្លាប់ ទី១.ឈ្មោះ បឹង ឆោម ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លាប់) ទី២.ឈ្មោះ បឹង ឆៃម៉ាំង ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លាប់) និងទី៣.ឈ្មោះ បាវ ថៃ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិអញ្ចាញ ឃុំដារ (ស្លាប់) ទើបរកឃើញ ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម