Connect with us

ជីវិតកម្សាន្ដ

KBS កូរ៉េទាមទារ Real Madrid ទទួលខុសត្រូវនិងសុំទោស ដែលលុបចោលការប្រគំតន្ត្រីមិនប្រាប់មុន

បានផុស

នៅ

ក្រុមការងារដែលនៅពីក្រោយកម្មវិធីតន្ត្រីដ៏ពេញនិយមរបស់ KBS Music Bank បានសម្តែងការមិនពេញចិត្តជាសាធារណៈ ចំពោះការលុបចោលប្រគំតន្ត្រីរបស់ពួកគេភ្លាមៗដោយគ្មានការជូនដំណឹង នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ហើយអំពាវនាវឲ្យសុំទោសពីក្រុម Real Madrid CF ។

យោងតាមការចុះផ្សាយពី koreatimes បញ្ចាក់ថា ក្រុមនេះបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយកាលពីថ្ងៃសុក្រ ទាក់ទងនឹងការសម្រេចចិត្តឯកតោភាគីរបស់ Real Madrid ក្នុងការលុបចោលការប្រគំតន្ត្រីនៅកីឡដ្ឋាន Santiago Bernabéu ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែតុលា។ ការលុបចោលនេះ គឺដោយសារតែការត្អូញត្អែរពីអ្នកស្រុកដែលរស់នៅក្បែរកីឡដ្ឋាន នាំឲ្យមានការផ្អាករាល់ព្រឹត្តិការណ៍តន្ត្រី រហូតដល់ខែមីនាឆ្នាំក្រោយ នេះបើយោងតាមរដ្ឋបាលកីឡដ្ឋានបានបញ្ចាក់យ៉ាងដូច្នោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុម Music Bank បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការលុបចោលការប្រគំតន្ត្រីដោយក្រុម Real Madrid ហើយបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនអាចទទួលយកការសម្រេចចិត្តដែលធ្វើឡើងដោយបំពាន គ្មានការពិគ្រោះយោបល់ជាមុនណាមួយឡើយ។ ទន្ទឹមនឹងនោះ អ្នកគាំទ្ររាប់ពាន់នាក់ដែលបានទិញសំបុត្រចូលរួមព្រឹត្តិការណ៍ បានប្រមូលផ្តុំគ្នាតាមអនឡាញដើម្បីទាមទារឲ្យការប្រគុំតន្ត្រីបន្តដូចការគ្រោងទុក។

មិនត្រឹមប៉ុណ្ណឹងទេ KBS​ បាននិយាយថា “យើងទាមទារឲ្យមានការពន្យល់ជាផ្លូវការ និងការសុំទោសពី Real Madrid​ ជាពិសេសទទួលខុសត្រូវផ្នែកសីលធម៌ និងហិរញ្ញវត្ថុពេញលេញចំពោះការបាត់បង់ដែលទទួលរងដោយអ្នកគាំទ្រ K-pop និងសិល្បករដែលបានចំណាយពេលវេលានិងថវិកាយ៉ាងច្រើនដើម្បីចូលរួមការប្រគំតន្ត្រី។

សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ទៀតថា Real Madrid ត្រូវតែទទួលខុសត្រូវចំពោះការខូចខាតដែលបង្កឡើងចំពោះមុខម៉ាកយីហោ Music Bank World Tour ដែលត្រូវបានបង្កើតឡើងក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ ជាមួយនឹងក្តីស្រឡាញ់ និងការខិតខំប្រឹងប្រែងរបស់អ្នកគាំទ្រ K-pop ទូទាំងពិភពលោក។

ក្រុមហ៊ុន KBS​ បានបញ្ចាក់យ៉ាងច្បាស់ៗដោយពណ៌នាថា នេះគឺជាសកម្មភាពអយុត្តិធម៌ក្រុមការងារទាំងអស់ និងការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ K-pop ជាង ៣ ៣០០០នាក់មកពី ៨៧ ប្រទេសដែលបានទិញសំបុត្រសម្រាប់ព្រឹត្តិការណ៍នេះ។ ក្រុម Music Bank ក៏បានអំពាវនាវឲ្យមានការគាំទ្រក្នុងការកំណត់ការប្រគំតន្ត្រីឡើងវិញ និងបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការពិភាក្សាអំពីសំណើណាមួយពីអាជ្ញាធរ Madrid និងកីឡដ្ឋាន Bernabeu ហើយសន្យាថាខ្លួនហ៊ានធានានឹងដាក់វិធានការជាមួយអ្នករៀបចំក្នុងតំបន់ដើម្បីការពារការតវ៉ាបន្ថែមទៀតពីអ្នករស់នៅក្បែរកន្លែងប្រគំតន្ត្រី៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie ត្រូវ​រិះគន់​ព្រាតថាអាក្រក់ជ្រុលពេក ក្រោយបញ្ចេញរូប​ភាពស៊ិចស៊ី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម