Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យបង្អែកច្បារអំពៅ រៀបទីតាំងទទួលព្យាបាលអ្នកជំងឺបានល្អ

បានផុស

នៅ

មន្ទីរពេទ្យបង្អែកច្បារអំពៅដែលមានទីតាំងស្ថិតនៅខាងត្បូងសាលាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខណៈនេះបានសាង សង់ជួសជុលទាំងក្នុង និងជុំវិញបរិវេណបានល្អ ពិសេសជាងនេះសេវាព្យាបាលអ្នកជំងឺមិនចាញ់គ្លីនិកឯកជនឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុក បូរិន ប្រធានមន្ទីរពេទ្យបង្អែកច្បារអំពៅបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី២១កញ្ញានេះថា លោកទទួលស្គាល់​ថា​​មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅបានរៀបចំអាគារព្យាបាលអ្នកជំងឺបានល្អតាមស្តង់ដាទំនើបមិនដូចពីមុនឡើយ។

ក្នុងនោះមានមន្ទីរសម្ភព បន្ទប់ពិសោធន៍(ធ្វើតេស្តឈាម)បានគ្រប់គ្រាន់ពុំចាំបាច់យកឈាមទៅពិនិត្យនៅមន្ទីរពិសោធន៍នៅភ្នំពេញឡើយ។

លោក ប៉ុក បូរិន បានបញ្ជាក់ទៀតថា ដើម្បីងាយស្រួលផ្តល់សេវាសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋគឺប្រជាពលរដ្ឋដែលមិនស្រួលខ្លួនត្រូវរួសរាន់មកកាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ រាប់២៤ម៉ោងលើ២៤ម៉ោង ហើយបើស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេកគឺមានរថយន្តសង្រ្គោះរង់ចាំដឹកយកទៅធ្វើការសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋក្នុងទីក្រុងភ្នំពេញជាដើម។

លោកប្រធានមន្ទីរពេទ្យបានបញ្ជាក់ទៀតថា បច្ចុប្បន្នអ្នកជំងឺដែលមកព្យាបាលគឺជំងឺទូទៅភាគច្រើនមក​សម្រាកព្យាបាលទាល់តែជាសះស្បើយទើបចេញទៅលំនៅដ្ឋានវិញ។

ចំពោះការរៀបចំសណ្តាប់ធ្នាប់នៅជុំវិញរបងមន្ទីរពេទ្យគឺលោកទទួលស្គាល់ថា ដើមឡើយគឺមានការលក់ដូរជុំវិញរបងមន្ទីរពេទ្យប៉ុន្តែក្រោយពីរៀបចំបានស្អាតហើយនោះលោកមិនអនុញាតឲ្យមានការលក់ដូរដូចពីមុនទៀតឡើយ ព្រោះប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម