ព័ត៌មានជាតិ
ការជម្លៀសប្រជាជនដែលរងផលប៉ះពាល់នៅខេត្តក្រចេះ មានតិចតួច ខណៈកម្ពស់ទឹកឡើងជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន
លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងក្រុមការងារ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះពិនិត្យវាយតម្លៃជាក់ស្ដែងពីផលប៉ះពាល់ខ្នងផ្ទះ និងផ្ទៃដីកសិកម្ម ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី និងសង្កាត់រកាកណ្ដាល ក្រុងក្រចេះ។
លោក វ៉ា ថន បានឲ្យដឹងថា ក្រុមការងារនឹងវាយតម្លៃបូកសរុបផលប៉ះពាល់ ដើម្បីស្នើសុំស្រូវពូជចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាពស្ដារឡើងវិញបានឲ្យទាន់ពេលវេលា ទោះបីជាស្ថិតក្នុងពេលកាន់បិណ្ឌភ្ជុំបិណ្ឌក៏ដោយ។
លោក ក៏បានបញ្ជាក់ឲ្យដឹងដែរថា ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្រចេះ ជិត ២១ម៉ែត្រ ខណៈដែលប្រកាសអាសន្ននៅកម្រឹតកម្ពស់ទឹក ២២ម៉ែត្រ ប៉ុន្តែបើមើលតាមស្ថានភាពទឹកក្នុងទន្លេជាក់ស្ដែង គឺមិនទាន់ទឹកធំទេ អ្វីដែលធ្ងន់ធ្ងរនោះ គឺមេឃបន្តមានភ្លៀងធ្លាក់ជ្រុំ ៤ ទៅ ៥ ថ្ងៃហើយ ធ្វើឲ្យលិចនៅផ្ទៃ បឹង ស្រែ ដែលនៅជុំវិញដងទន្លេមេគង្គ និងវាលទំនាបមួយចំនួន តំបន់ខ្លះលិចអស់ ៤ថ្ងៃ និងខ្លះទៀត ៥ថ្ងៃក៏មានដែរ។
លោក វ៉ា ថន បញ្ជាក់ថា៖ «បើទឹកបន្តហក់ឡើងទៀត ទឹកដែលមានក្នុងបឹង ស្រែ ស្រាប់នោះ នឹងកើនឡើងកាន់តែខ្លាំង ព្រោះទឹកភ្លៀងកាន់តែកើនឡើង ចឹងហានិភ័យច្បាស់ជាមាន»។
ដោយឡែក ប្រជាជននៅមិនទាន់មានហានិភ័យធំទេ ដោយសារ ទី ១ ខេត្តបានកសាងផ្លូវតាមគ្រោងរាជរដ្ឋាភិបាល គឺ ផ្លូវសង់ខ្ពស់ នៅតំបន់ទឹកលិច។ ម្យ៉ាងវិញទៀត គិតមកដល់ពេលនេះ ការជម្លៀសមនុស្ស សត្វ មានចំនួនតិចតួចនៅឡើយ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា