Connect with us

ព័ត៌មានជាតិ

អង្គទូត ១២ស្ថានទូតប្រចាំនៅកម្ពុជា ភ្ញាក់ផ្អើលចំពោះសក្តានុពល និងការអភិវឌ្ឍខេត្តកំពត

បានផុស

នៅ

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តជាតិនៅក្រសួងការបរទេស បានដឹកនាំប្រតិភូអង្គទូតចំនួន១២ ស្ថានទូតប្រចាំនៅកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅខេត្តកំពត  ហើយបន្ទាប់ពីបានចុះទៅទស្សនាតំបន់សក្តានុពលមួយចំនួន និងបានស្តាប់បទបង្ហាញរបស់ អភិបាលខេត្តកំពត ប្រតិភូអង្គទូតចាប់អារម្មណ៍ ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាខ្លាំងចំពោះសក្តានុពល និងការអភិវឌ្ឍរបស់ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់ឲ្យដឹងថា ទស្សនកិច្ចសិក្សារបស់អង្គទូត នៅខេត្តកំពត ជាផ្នែកមួយនៃកិច្ចការអនុវត្តជំរុញការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញធ្វើយ៉ាងណា ឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនបានឆាប់រហ័សឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍នៅឆ្នាំ២០៣០ និង២០៥០។

ដំណើរទស្សនកិច្ចសិក្សានេះ ជាផ្នែកមួយនៃ វគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា ក្រោមប្រធានបទ “ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ។

លោក ចឺយ វិចិត្រ ប្រធានវិទ្យាស្ថានជាតិការទូតបានបញ្ជាក់ថាបានសម្រេច និងការដឹកនាំប្រតិភូអង្គទូតចុះមកធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត ព្រោះចង់ឲ្យប្រតិភូអង្គទូតបានឃើញដោយផ្ទាល់ភ្នែក អំពីសក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្តកំពត ដែលជាខេត្តមូយលេចធ្លោរបស់កម្ពុជា  និងមានអំណោយផលសម្រាប់ការវិនិយោគលើវិស័យផ្សេងៗ មានដូចជាទេសចរណ៍ និងកសិកម្មជាដើម។

បន្ទាប់ពីបានចុះធ្វើទស្សនកិច្ចសិក្សានៅតំបន់ចំការម្រេចព្រឹកថ្ងៃទី២០ ខែកញ្ញា  និងបានស្តាប់ការធ្វើបទបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅពេលរសៀលថ្ងៃដដែល នៅសាលប្រជុំសាលាខេត្តកំពត  ឯកអគ្គរាជទូត/រដ្ឋទូត និងអង្គទូត បានបង្ហាញនូវការចាប់អារម្មណ៍ និងកោតសរសើរនូវអ្វីដែលខេត្តកំពត្តមាន ហើយប្រធានវិទ្យាស្ថាននឹងបន្តដឹកនាំប្រតិភូអង្គទូត មកបន្តបន្ទាប់ទៀតនៅពេលខាងមុខ  ដើម្បីជួយផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញអ្នកវិនិយោគ តាមរយៈអង្គទូតនានា។

បន្ទាប់ពីបានធ្វើបទបង្ហាញអំពីទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ តំបន់សក្តានុពល និងសមិទ្ធផល និងផែនការអភិវឌ្ឍន៍បន្តរបស់ខេត្ត  នៅក្នុងពិធីចែកវិញ្ញាបនបត្រនៅពេលល្ងាចនៅ រីសត អែមប៊ើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានស្នើសុំឲ្យអង្គទូតទាំងអស់ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់ខេត្តកំពត  និងជួយណែនាំ អ្នកវិនិយោគ ឲ្យមកបោះទុនរកស៊ី នៅលើវិស័យផ្សេងៗក្នុងទឹកដីខេត្តកំពត។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតសង្ឃឹមថា វត្តមានរបស់អង្គទូកទាំង១២ស្ថានទូតប្រចាំនៅកម្ពុជា មកកាន់ខេត្តកំពត មិនមែនជាលើកចុងក្រោយនោះទេ  ហើយលោកត្រៀមខ្លួនជានិច្ច ក្នុងការរង់ចាំទទួលស្វាគមន៍វត្តមានរបស់ ឯកអគ្គរាជទូត / រដ្ឋទូត និងអង្គទូត វិលមកកំពតម្តងទៀតក្នុងពេលឆាប់ៗ ។ ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តកំពត ក៏ធ្វើនំជូនដំណើរ ឯកអគ្គរាជទូតថៃ ដែលនឹងបញ្ចប់អាណត្តិនៅកម្ពុជា ក្នុងរយៈពេល២សប្តាហ៍ទៀតផងដែរ។

សម្រាប់ដំណើរទស្សនកិច្ចសិក្សានិងបន្តដល់ថ្ងៃទី២១ ខែកញ្ញា ដោយពេលព្រឹកប្រតិភូអង្គទូត នឹងទៅទស្សនាកំពង់ផែពហុបំណង រួចទៅទស្សនារមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សបូកគោ មុននឹងត្រឡប់ទៅភ្នំពេញវិញ៕

ដោយ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ព្យុះទី២៦ ឈ្មោះប៉ាប៊ូក បានថយឥទ្ធិពល ខណៈសីតុណ្ហភាពមានចាប់ពី១៨ ទៅ៣២°C

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

រុស្ស៊ី ប្រកាសជោគជ័យ ក្រោយបាញ់មីស៊ីលរាប់រយគ្រាប់ វាយសន្ធាប់អ៊ុយក្រែន ថ្ងៃបុណ្យណូអែល

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្រ្តីសុខាភិបាលណែនាំឲ្យបង្កើនការផលិតសារអប់រំសុខភាពថ្មីៗបន្ថែម ដើម្បីទប់ស្កាត់ជំងឺឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

២ចំណុចគួរឲ្យសង្ស័យ អំពីមូលហេតុនៃការធ្លាក់យន្តហោះនៅកាហ្សាក់ស្ថាន ស្លាប់មនុស្ស៣៨នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ៖ ឆ្នាំ២០២៥ កម្មករនិយោជិតនឹង ទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មីចំនួន២០៨​ដុល្លារក្នុង១ខែ

Sokha Hotels

ព័ត៌មានពេញនិយម