Connect with us

ព័ត៌មានអន្ដរជាតិ

បើអ៊ីស្រាអែល វាយលុក លីបង់ នោះនឹងក្លាយជា «សង្គ្រាមវិនាសអន្តរាយ»

បានផុស

នៅ

ស្ថានការណ៍នៅមជ្ឈិមបូព៌ាបានឡើងកម្តៅដល់កម្រិតខ្ពស់សាជាថ្មី ក្រោយការវាយប្រហារបំផ្ទុះឧបករណ៍ទាក់ទងស្លាប់និងរបួសមនុស្សជាង ៣ ០០០នាក់ទូទាំងប្រទេសលីបង់ ហើយក្រោយមកក្រុមហេសបូឡាក៏ប្រកាសសង្គ្រាម ខណៈពេលនេះសូម្បីឯកអគ្គរដ្ឋទូតលីបង់ប្រចាំចក្រភពអង់គ្លេស ក៏ព្រមានដែរថា បើអ៊ីស្រាអែល វាយលុកលីបង់មែន វានឹងក្លាយជាសង្គ្រាមវិនាសអន្តរាយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេសិតលីបង់លោក Rami Mortada ប្រាប់ទៅសារព័ត៌មាន Times of Israel ថា កងកម្លាំងប្រដាប់អាវុធលែងទ្រាំទៀតហើយ ប្រសិនបើអ៊ីស្រាអែល បើកការវាយលុកដីគោកនិងអាកាសមែន។

លោកនិយាយថា «យើងកំពុងប្រឈមហានិភ័យ ផ្ទុះជម្លោះក្នុងតំបន់ទាំងមូល ប៉ុន្តែយើងក៏ព្យាយាមបញ្ចៀសវាដែរ។ អ៊ីស្រាអែល គួរតែរៀនសូត្រពីភាពអាម៉ាស់របស់ខ្លួន កាលពីអតីត។ យ៉ាងណា សង្រ្គាមប្រាកដជាធ្វើឲ្យលីបង់វិនាស ប៉ុន្តែលីបង់នឹងមិនវិនាសតែម្នាក់ឯងឡើយ»។

(រូបថត៖ AP)

ការព្រមាននេះកើតឡើងស្របពេល អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការកំពូលក្រុមហេសបូឡាឈ្មោះ Ibrahim Aqil និងឥស្សរជនជាន់ខ្ពស់ផ្សេងទៀត ក្នុង​ការវាយប្រហារតាមអាកាស​នៅ​លើទីក្រុងបេរូត។

ទន្ទឹមនោះ អ៊ីស្រាអែល ក៏ប្តេជ្ញាបន្តយុទ្ធនាការយោធាថ្មីរហូតដល់អាចធានា​បាននូវ​សន្តិសុខ​ក្នុង​តំបន់ជុំវិញព្រំដែនលីបង់ផងដែរ។ ក្រសួងសុខាភិបាលនៃប្រទេសលីបង់ បានប្រកាស​ថា មនុស្សយ៉ាងតិច​១៤​នាក់បានស្លាប់ ក្នុងការ​វាយ​ប្រហារនោះ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។

(រូបថត៖ AP)

ជុំវិញស្ថានការណ៍ឡើងកម្តៅនេះ បណ្តាមេដឹកនាំលោកខាងលិចបានចេញមុខអំពាវនាវឲ្យគ្រប់ភាគីមានការអត់ធ្មត់ ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយក្នុងទីក្រុងប៉ារីសថា «បារាំងនិងអាមេរិក សូមជំរុញឲ្យមានការអត់ធ្មត់និងបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសក្នុងប្រទេសលីបង់តែម្តង។ យើងមិនចង់ឃើញមានការឡើងកម្តៅនៅកន្លែងណាទាំងអស់ ហើយបញ្ហានេះអាចប៉ះពាល់ធំបំផុតដល់គោលដៅសន្តិភាពនៅហ្គាហ្សា»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លីបង់-អ៊ីស្រាអែល ផ្ទុះសង្គ្រាមធំហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA

ព័ត៌មានជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួត​ខ្លាំងបំផុត​​ក្នុង​កំណត់​ត្រា​

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវកៅស៊ូសិរីកា ប្រវែងប្រមាណ ២ គីឡូម៉ែត្រ កំពុងរងការខូចខាត រំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្រុងខេមរភូមិន្ទ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកញ្ញា ខណៈនោះអាជ្ញាធរនឹងបិទផ្លូវម្ដុំវិមានឯករាជ្យ

Sokha Hotels

ព័ត៌មានពេញនិយម