Connect with us

នយោបាយ

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកគណបក្សពង្រឹងសាមគ្គីភាពផ្ទៃក្នុង

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានណែនាំឱ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងក្នុងពិធីអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅទីស្នាក់ការគណបក្សស្រុក នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤។

ក្នុងឱកាសនោះក៏មានវត្តមាន ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងសមាជិក សមាជិកា ប្រមាណ ១៥០ នាក់។

ឯកឧត្តម ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារគណបក្សស្រុកឱរ៉ាល់ទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការនាំយកជ័យជំនះជូនគណបក្ស។ ឯកឧត្តមបានគូសបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ មានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតដល់ ៨២% ដែលលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញអំពីជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់ឱកាសជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវេនដឹកនាំ ជារាជរដ្ឋាភិបាល នីតិកាលទី៧។

ជាមួយគ្នានោះ ឯកឧត្តមបានជម្រាបជូនអង្គពិធី នូវស្ថានភាពនយោបាយ និងការវិវត្តថ្មីៗផងដែរ ដើម្បីផ្តល់ជាធាតុចូលសម្រាប់មន្រ្តីគណបក្សនៅមូលដ្ឋានក្នុងការអនុវត្តការងារជូនគណបក្ស។

ឯកឧត្តមក៏បានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្ស ឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។ ជាពិសេស ឯកឧត្តមបានណែនាំដល់ក្រុមការងារឱ្យបន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ប៊ិន ត្រឈៃ ត្រូវបានគណបក្សផ្តល់សេចក្តីទុកចិត្តប្រគល់ភារកិច្ចជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឱរ៉ាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួត​ខ្លាំងបំផុត​​ក្នុង​កំណត់​ត្រា​

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវកៅស៊ូសិរីកា ប្រវែងប្រមាណ ២ គីឡូម៉ែត្រ កំពុងរងការខូចខាត រំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្រុងខេមរភូមិន្ទ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកញ្ញា ខណៈនោះអាជ្ញាធរនឹងបិទផ្លូវម្ដុំវិមានឯករាជ្យ

Sokha Hotels

ព័ត៌មានពេញនិយម