Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអាមេរិក៖ ឃាតករ ៥ក្រុម កំពុងតាមសម្លាប់លោក ត្រាំ

បានផុស

នៅ

ដោយទទួលបានប្រភពពីក្រសួងសន្តិសុខមាតុភូមិអាមេរិក, តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក Matt Gaetz អះអាងថា បច្ចុប្បន្ននេះ មានឃាតករចំនួន៥ក្រុម កំពុងតាមសម្លាប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

លោក Matt Gaetz (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសៅរ៍ទី២១ខែកញ្ញា, លោក Gaetz បានលើកឡើងថា ថ្មីៗនេះលោកបានជួបជាមួយមន្ត្រីម្នាក់នៅក្រសួងសន្តិសុខមាតុភូមិ ហើយប្រាប់ថា មានឃាតករចំនួន៥ក្រុមកំពុងកំណត់គោលដៅលើលោកត្រាំ និងតាមសម្លាប់គាត់។ ក្នុងនោះ មាន៣ក្រុមនៅបរទេស និង២ក្រុមនៅក្នុងស្រុក ហើយក្រុមនៅបរទេសនោះទៀតសោត គឺជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ុយក្រែន អ៊ីរ៉ង់ និងប៉ាគីស្ថាន។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពី FBI ឬ CIA ទេ ចំពោះការលើកឡើងនេះ។

ការអះអាងរបស់លោក Gaetz កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សសាធារណរដ្ឋរូបនេះ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។

ភ្លាមៗនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏បានចេញបញ្ជាដាច់ណាត់ឲ្យសេវាសម្ងាត់ ត្រូវចាត់វិធានការម៉ឺងម៉ាត់ ​ដើម្បីការពារសុវត្ថិភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ។

នោះគឺជាការប៉ងសម្លាប់លើកទីពីរ ក្រោយពេលលោកត្រាំ បានរួចរស់ជីវិតពីការលបធ្វើឃាតលើកដំបូង អំឡុងពេលជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ ត្រូវគេប៉ងធ្វើឃាតម្តងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ វិនាទី មុន

មន្ត្រីអាមេរិក៖ ឃាតករ ៥ក្រុម កំពុងតាមសម្លាប់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

​ថៃ​ព្រមាន​ទឹកជំនន់រហ័ស​ថែមទៀត​នៅ​ភាគខាងជើង​ ខណៈក្រសួង​បរទេសថៃ​ស្នើ​​​វិធានការ​​គ្រប់​គ្រងទឹក​​ឆ្លង​ដែន​​

ព័ត៌មានជាតិ២៩ នាទី មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសដល់អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវជាស្វាមីលោកស្រី ឱ វណ្ណឌីន

នយោបាយ៣៤ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី ណែនាំឱ្យសមាជិកគណបក្សពង្រឹងសាមគ្គីភាពផ្ទៃក្នុង

វប្បធម៌ ជំនឿ៣៨ នាទី មុន

ចង់ឲ្យចិត្តស្ងប់ និងសំណាងរកលុយបានច្រើនៗ ត្រូវដាក់វត្ថុ ៥ យ៉ាង​​ក្រោម​ខ្នើយគេង

ព័ត៌មានជាតិ១៧ ម៉ោង មុន

Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA

ព័ត៌មានជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលដកខ្លួនចេញពីគម្រោង CLV DTA ដើម្បីយកអាវុធចេញពីដៃក្រុមជ្រុលនិយម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទន្លេអាម៉ាហ្សូនកំពុងជួបប្រទះគ្រោះរាំងស្ងួត​ខ្លាំងបំផុត​​ក្នុង​កំណត់​ត្រា​

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវកៅស៊ូសិរីកា ប្រវែងប្រមាណ ២ គីឡូម៉ែត្រ កំពុងរងការខូចខាត រំខានដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្រុងខេមរភូមិន្ទ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ខែកញ្ញា ខណៈនោះអាជ្ញាធរនឹងបិទផ្លូវម្ដុំវិមានឯករាជ្យ

Sokha Hotels

ព័ត៌មានពេញនិយម